ZTE Corp ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំមួយរបស់ពិភពលោក ជឿជាក់ថា ក្រុមហ៊ុននេះនឹងបង្កើនទៅលើប្រាក់ចំណេញរបស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងការរំពឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ គឺប្រហែលជា 1.2 ពាន់លានយ័ន (178 លានដុល្លារអាមេរិក) និងទឹកប្រាក់ 1.8 ពាន់លានយ័ន។ នេះគឺជាសំខាន់ណាស់ដែលថា ក្រុមហ៊ុ នេះ រាយការណ៍ថា ទឹកប្រាក់ចំនួន 7.8 ពាន់លានយ័នត្រូវខាតបង់នៅក្នុងអំឡុងពេល 6 ខែនៅក្នុងឆ្នាំ 2018។ សម្រាប់ការអភិវឌ្ឍចុងក្រោយបំផុតគឺបន្ទាប់ពីក្រុមហ៊ុននេះ បន្តនៅក្នុងការពង្រឹងទៅលើអាជីវកម្មរបស់ខ្លួនបន្ទាប់ពីទទួលបាននូវបទពិសោធន៍ជិតក្ស័យធន់កាលពីឆ្នាំមុននេះ។

កាលពីឆ្នាំមុននេះ នៅក្នុងខែមិថុនា ក្រុមហ៊ុន ZTE យល់ព្រមក្នុងការបង់ប្រាក់ចំនួន $1 ពាន់លានដុល្លារអាមេរិក ដែលជាការពិន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក និងការបន្ថែមទឹកប្រាក់ចំនួន 400 លានដុល្លារអាមេរិក ទៀតសម្រាប់ជាផ្នែកមួយនៃការដោះស្រាយទៅលើជម្លោះនៅក្នុងការហាមប្រាមការដាក់លក់នៅក្នុងសហរដ្ឋអាមេរិកចំពោះការលក់គ្រឿងឧបករណ៍ជាច្រើនរបស់អាមេរិកទៅកាន់អ៊ីរ៉ង់នោះ។ នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននេះ ក៏ទាមទារអោយមានការផ្លាស់ប្តូរក្រុមប្រឹក្សារបស់ខ្លួន និងការបញ្ឈប់នូវនាយកប្រតិបត្តិទាំងអស់ ដែលស្ថិតនៅខ្ពស់ជាងអនុប្រធានជាន់ខ្ពស់រួមទាំងមនុស្សដែលពាក់ព័ន្ធទៅនឹងការរំលោភនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

នៅពេលដែលក្រុមហ៊ុននេះ ត្រូវបានហាមឃាត់នៅក្នុងការធ្វើអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក និងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុននេះ ត្រូវតែបញ្ឈប់ទៅលើសកម្មភាពនៃប្រតិបត្តិការរបស់ខ្លួនជិត 4 ខែហើយ។ ប៉ុន្តែក្រុមហ៊ុននេះ នៅតែសម្រេចចិត្តក្នុងការបង្កើនទៅលើការផ្តោតទៅលើការអភិវឌ្ឍ និងស្រាវជ្រាវតទៅលើបច្ចេកវិទ្យា 5G ផងដែរ។ បើនិយាយអំពីប្រាក់ចំណេញរបស់ខ្លួននោះ ប្រាក់ចំនេញរបស់ក្រុមហ៊ុននេះគឺមានចំនួន 863 លានយ័នសម្រាប់រយៈពេល ៣ ខែដែលបញ្ជប់នៅក្នុងខែមីនានេះ បើធៀបជាមួយនឹងការខាតបង់នូវទឹកប្រាក់ចំនួន 5.4 ពាន់លានយ័ននៅក្នុងរយៈពេលដូចគ្នាបើធៀបទៅនឹងឆ្នាំមុននេះ។ សម្រាប់ត្រីមាសទី 1 របស់ក្រុមហ៊ុន ZTE ប្រាក់ចំណេញគឺមានចំនួន 22.2 ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ 19.3% សម្រាប់រយៈពេល 3 ខែកាលពីឆ្នាំមុននេះ។

សម្រាប់តម្លៃនៃការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងរយៈពេល 3 ខែដំបូងរបស់ឆ្នាំនេះ គឺមានប្រហែលជា 3.1 ពាន់លានយ័នដែលតំណាងសម្រាប់ 13.9% ទៅលើប្រាក់ចំណេញរបស់ខ្លួនខណៈពេលដែលឆ្នាំមុននេះគឺមានចំនួនត្រឹមតែ 9.8% តែប៉ុណ្ណោះ។ កាលពីដើមឆ្នាំនេះ នៅក្នុងអំឡុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណានោះ ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនបានទទួលកិច្ចសន្យាទៅលើបច្ចេកវិទ្យា 5G នេះចំនួន 6 ជាមួយនឹងក្រុមហ៊ុន China Mobile, China Unicom និង China Telecom ៕
