ក្រុមហ៊ុន Qualcomm បានចេញរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដោយមានព័ត៌មានលំអិតពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple។ ក្រុមហ៊ុនផលិតបន្ទះ ឈីបនេះ នឹងទទួលបានប្រាក់ចំណូលពី 4,5 ពាន់លានដុល្លារទៅ 4,7 ពាន់លានដុល្លារពីការទូទាត់ជាមួយក្រុមហ៊ុន Apple ដែលបានឃើញថាក្រុមហ៊ុន Intel បានលះបង់ទីផ្សារម៉ូដឹម 5G នោះ។ កិច្ចព្រមព្រៀងនេះត្រូវប្រកាសនៅពាក់កណ្តាលខែមេសាដែលក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm លុបចោលបណ្តឹងទាំងអស់ប្រឆាំងនឹងគ្នាទៅវិញទៅមក ហើយបានក្លាយជាមិត្តភក្តិដ៏ល្អបំផុត ដែលធ្វើការឆ្ពោះទៅរកអនាគតរបស់បច្ចេកវិទ្យា 5G នៃទូរស័ព្ទ iPhone នាពេលខាងមុខនេះ។

ខណះពេលដែលយើងដឹងថាតើក្រុមហ៊ុន Qualcomm នឹងទទួលបានប្រាក់ចំណូលប៉ុន្មាននាពេលអនាគតនោះ? យើងមិនដឹងថាវាទទួលបានប៉ុន្មានពីកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែអ្នកវិភាគមួយចំនួនព្យាករណ៍ថាមានចន្លោះពី 5 ពាន់លានដុល្លារទៅ 6 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Qualcomm ក៏បង្ហាញផងដែរថាខ្លួននឹងក្លាយជាអ្នកផ្គត់ផ្គង់បន្ទះឈីបនៅក្នុងរយៈពេល 2 ឆ្នាំខាងមុខហើយនឹងរួមបញ្ចូលកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរយៈពេលប្រាំមួយឆ្នាំដោយផ្ទាល់។ នេះមានន័យថា ម៉ូដែល iPhones ឆ្នាំ 2020 ជាច្រើន នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon និងម៉ូដឹមទំនងជាការវិវត្តន៍នៃ X50 module ។ ផែនការដើមរបស់ក្រុមហ៊ុន Apple គឺត្រូវប្រកាន់ភ្ជាប់ជាមួយក្រុមហ៊ុន Intel ប៉ុន្តែភាពតានតឹងបានកើនឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបមិនបានសម្រេចគោលដៅអភិវឌ្ឍនៅលើបច្ចេកវិទ្យាជំនាន់ក្រោយនេះ។

នៅក្នុងតួលេខផ្សេងទៀតនោះ ក្រុមហ៊ុន Qualcomm បានរាយការណ៍ថា ការកើនឡើងប្រាក់ចំណេញ QoQ + 3% ប៉ុន្តែធ្លាក់ចុះ 5% ក្នុងមួយឆ្នាំ។ លោក Steve Mollenkopf ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បាននិយាយថា ភាពជាដៃគូរបស់ពួកគេជាមួយក្រុមហ៊ុន Apple កំពុងដំណើរការយ៉ាងល្អលើអាទិភាពជាយុទ្ធសាស្រ្តនៅពេលការចាប់ផ្តើមដំណើរការពាណិជ្ជកម្ម 5G ចាប់ផ្តើមនៅជុំវិញពិភពលោក។ ក្រុមហ៊ុន San Diego កំពុងរំពឹងថា ប្រាក់ចំណូលនឹងកើនឡើងនៅត្រីមាសបន្ទាប់ដោយមានតួលេខខ្ពស់រហូតដល់ 10,2 ពាន់លានដុល្លារអាមេរិក ដែលនឹងកើនឡើង 83 ភាគរយ៕
