no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi Redmi ដែលមានបំពាក់ឈីប Snapdragon 855 ជាមួយប្រតិបត្តិការជំនាន់ថ្មី Android Q beta នឹងបង្ហាញខ្លួបនាពេលឆាប់ៗនេះ

ដូចអ្វីដែលបានរំពឹងទុកចឹងក្រុមហ៊ុន Google បានធ្វើការដាក់បង្ហាញចេញនូវប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជំនាន់ថ្មីគឺ Android 10 Q នៅក្នុងសន្និសិត I/O Developer Conference កាលពីពេលថ្មីៗនេះ។ ការពិតណាស់សម្រាប់ប្រតិបត្តិការជំនាន់ថ្មីនេះ គឺមិនទាន់ចេញដាក់អោយប្រតិបត្តិការនៅលើស្មាតហ្វូនណាមួយនៅឡើយទេដោយសារតែវាស្ថិតក្នុងជំនាន់សាកល្បង (Beta Version) ដោយជំនាន់នេះ គឺកំពុងស្ថិតក្នុងដៃរបស់ក្រុមអ្នកផលិតកម្មវិធីធ្វើការតេស្តសាកល្បងពីលទ្ធភាពដែលវាអាចធ្វើបាន និងល្បឿនប្រតិបត្តិការរបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក្តី Google បានបង្ហើបអោយដឹងថាមានស្មាតហ្វូនមាណជា 21 ស៊េរីមកពីក្រុមហ៊ុនចំនួន 13 ផ្សេងគ្នាដែលមានលទ្ធភាពទទួលបានការដំឡើងតេស្តសាកល្បងបានដែលស្មាតហ្វូនទាំងនោះមានដូចជា Asus Zenfone 5z, Essential Phone, Huawei Mate 20 Pro, LG G8 ThinQ, Nokia 8.1, OnePlus 6T, Oppo Reno, Realme 3 Pro, Sony Xperia XZ3, Tecno Spark 3 Pro, vivo X27, vivo NEX S, vivo NEX A, Xiaomi Mi 9 និង Xiaomi Mi Mix 3 5G។ 

 

យ៉ាងណាមិញលោក Lu Weibing ដែលជាអគ្គនាយកគ្រប់គ្រងម៉ាកស្មាតហ្វូន Redmi របស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់អោយដឹងលើបណ្តាញទំនាន់ទំនង Weibo ផ្ទាល់ខ្លួនរបស់លោកថា “កំពូលស្មាតហ្វូនម៉ាក Redmi ជំនាន់ថ្មីរបស់ខ្លួនដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ នឹងត្រូវបានដំឡើងមកជាមួយនឹង MIUI ជំនាន់ថ្មីជំនាន់ Beta ដែលទ្រទ្រង់ដោយ Android Q ផងដែរ”។ 

 

ហើយមិនមែនមានតែក្រុមហ៊ុន Xiaomi តែមួយនោះទេដែលរំពឹងថាបានដំណើរការប្រតិបត្តិការជំនាន់ថ្មីនេះនៅលើកំពូលស្មាតហ្វូនរបស់ខ្លួន ក្នុងនោះក្រុមហ៊ុន Huawei និងបុត្រសម្ព័ន្ធរបស់ខ្លួន Honor ក៏រំពឹងថានឹងបានភ្លក់នូវប្រតិបត្តិការ Android Q ជាមួយ EMUI នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេក្នុងពេលឆាប់ៗនេះផងដែរបបន្ទាប់ពីប្រតិបត្តិការនេះបានចេញដំណើរការនៅលើស្មាតហ្វូន Pixel Series  របស់ Google រួចរាល់ផ្លូវការណ៍។ 

សម្រាប់កំពូលស្មាតហ្វូន Redmi ជំនាន់ថ្មីដែលត្រៀមបង្ហាញខ្លួនជាមួយ Android Q នោះ ត្រូវបានប្រភពព័ត៌មានចចាមអារ៉ាមទម្លាយអោយដឹងថានឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 855, មានរ៉េមទំហំ 8GB ជាមួយទំហំផ្ទុកទិន្នន័យទំហំ 128GB, ប្រើប្រាស់អេក្រង់ទំហំ 6.39 អ៊ីងកម្រិតបង្ហាញ Full-HD+, បំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ដោយកាមេរ៉ាគោលមានទំហំ 48MP ដូចកាមេរ៉ារបស់ Redmi Note 7 Pro ដែរ និងមានកាមេរ៉ាមុខជាប្រភេទ Periscope Selfie Module៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន