no-alternative title

vivo V15 Aqua Blue និង V15 Pro មានរ៉េមទំហំ 8GB ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ក្នុងទីផ្សារប្រទេសឥណ្ឌា

ទីផ្សារស្មាតហ្វូនក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា មានសន្ទុះក្នុងការលក់យ៉ាងឆាប់រហ័សកាលពីឆ្នាំកន្លងទៅ។ ចូលដល់ឆ្នាំ 2019 នេះក្រុមហ៊ុនចិនមួយនេះបានបន្តនាំយកស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួនទៅប្រកាសចេញលក់នៅក្នុងទីផ្សារដ៏ធំក្នុងតំបន់អាស៊ីមួយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

V15 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលត្រួវបានក្រុមហ៊ុន vivo បានពាំនាំយកទៅប្រកាសចេញលក់ក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងពេលថ្មីៗនេះ ហើយអ្វីដែលគួរអោយកត់សំគាល់គឺថាស្មាតហ្វូនត្រកូល V-Series ជំនាន់ថ្មីនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនឥណ្ឌាដែលជម្រុញអោយការលក់របស់វាមានចំនួនកើនឡើងយ៉ាងឆាប់រហ័សបំផុត។ 

ដោយមើលឃើញពីភាពជោគជ័យដូចនេះក្រុមហ៊ុន vivo ក៏បានធ្វើការណែនាំនូវស្មាតហ្វូនត្រកូល V-Series ពីរស៊េរីបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការចង់បានរបស់អតិថិជនគឺ V15 Pro ដែលបានបង្កើនទំហំរ៉េមឡើងដល់ទំហំ 8GB និង V15 ដែលបានចាក់ពណ៌ថ្មីហៅថា “Aqua Blue”។ សម្រាប់ V15 Pro ដែលបានការបន្ថែមទំហំរ៉េម 2GB ឡើងរ៉េមដល់ 8GB គឺមានគុណសម្បត្តិទូទៅដូចគ្នាទៅនឹងម៉ូដែល Pro ស្តង់ដារមានរ៉េមទំហំ 6GB ដដែលគឺអេក្រង់កម្រិត Full-HD+ ទំហំ 6.39 អ៊ីងជាមួយបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃបង្កប់ក្រោមអេក្រង់, កាមេរ៉ាសែលហ្វីលាក់ក្នុងខ្លួនទំហំ 32MP elevating selfie cam, កាមេរ៉ាក្រោយបីគ្រាប់ដោយលែនគោលមានទំហំ 48MP+លែន Ultra-wide ទំហំ 8.0MP+លែន Depth Sensor ទំហំ 5.0MP។ 

ស្មាតហ្វូននេះមានអង្គផ្ទុកទិន្នន័យទំហំ 128GB, អូសដោយបន្ទះឈីប Snapdragon 675, មានថ្មទំហំ 3,700mAh ទ្រទ្រង់បច្ចេកវិទ្យាសាកល្បឿនលឿនកំលាំង 18W តាមរយះរន្ធ microUSB, និងដំណើរការលើ Funtouch OS9 ទ្រទ្រង់ដោយ Android Pie។ សម្រាប់តម្លៃរបស់វាគឺខ្ទង់ប្រមាណ INR 29,990 រ៉ូពីឬប្រហែល $425 ខណះ V15 Pro ដែលមានរ៉េមទំហំ 6GB មានតម្លៃខ្ទង់ប្រមាណ INR 26,990 រ៉ូពី ឬប្រហែល $382។

 ចំនែកម៉ូដែល V15 Aqua Blue បំពាក់នូវអេក្រង់កម្រិត Full-HD+ ទំហំ 6.53 អ៊ីង, មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនៅផ្ទៃខ្នងខាងក្រោយ, មានកាមេរ៉ាមុខទំហំ 32MP ប្រភេទ Pop Up Selfie Camera ជាមួយកាមេរ៉ាក្រោយបីគ្រាប់ដែលលែនគោលទំហំ 24MP+លែន Ultra-wide ទំហំ 8.0MP+លែន Depth Sensor ទំហំ 5.0MP។ ស្មាតហ្វូន V15 ពណ៌ថ្មីនេះរត់ដោយបន្ទះឈីប Helio P70 SoC ជាមួយរ៉េមទំហំ 6GB, មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64GB និងមានថ្មទំហំ 4,000mAh។ សម្រាប់តម្លៃរបស់វាវិញគឺខ្ទង់ប្រមាណ  INR 21,990 រ៉ូពី ឬប្រហែល $311៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន