ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OnePlus 7 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលបំពាក់មកនូវបន្ទះឈីប Snapdragon 855 រួមនឹងមេម៉ូរីស្តង់ដារថ្មី UFS 3.0

ដោយ

Koun Jab Luffy

15 ឧសភា 2019 07:36 ព្រឹក

អាន 2 នាទី

Article image
ជាមួយនឹងវត្តមានម៉ូដែល Pro នៅពេលនេះ ក្រុមហ៊ុន OnePlus កំពុងតែព្យាយាមដើម្បីផ្តួលគូប្រជែងរបស់ខ្លួន លើលក្ខណៈពិសេសអស្ចារ្យ។ ចំណែក ម៉ូដែល OnePlus 7 គឺជាទូរស័ព្ទសម្រាប់អ្នកដែលចូលចិត្តខាងផ្នែកតម្លៃសមរម្យសម្រាប់ក្រុមហ៊ុននេះ។ ទូរស័ព្ទនេះ គឺជាការលាយ បញ្ចូលគ្នារវាង OnePlus 6T និង 7 Pro។
OnePlus 7 នៅតែរក្សាអេក្រង់ទំហំ 6.41 អ៊ីង ប្រភេទ AMOLED ដែលមានគុណភាពបង្ហាញ 1080p+ និងមានអេក្រង់ដំណក់ទឹក Teardrop notch ដែលមានបំពាក់នូវបច្ចេកវិទ្យាស្គែនស្នាមម្រាមដៃលឿនជាងមុន របស់ម៉ូដែល Pro ។
Article image
ស្មាតហ្វូន OnePlus 7 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 និងមានមេម៉ូរី ដោយផ្អែកលើស្តង់ដាថ្មីរបស់ UFS 3.0 សម្រាប់ ការដំណើរការខ្ពស់ជាងមុន និងមានទំហំ 128GB និង 256GB រួមជាមួយនឹងអង្គចងចាំរ៉េមទំហំ 6GB និងទំហំ 8GB។ ស្មាតហ្វូន OnePlus 7 មានកាមេរ៉ាភ្លោះពីរ នៅផ្នែកខាងក្រោយ ដោយផ្អែកលើស៊ិនស័រ 48MP ដូចគ្នាទៅនឹង Pro (0,8 μm)។
Article image
កាមេរ៉ាស្មាតហ្វូន OnePlus 7 ក៏មានមុខងារទំលំនឹង Optical Image Stabilization ផងដែរ ទោះជាយ៉ាងណា Aperture គឺងងឹតបន្តិច (f/1.7 vs. f/1.6)។ កាមេរ៉ាទីពីរ គឺគ្រាន់តែជា Depth Sensor ទោះជាយ៉ាងណា ជាជាងកាមេរ៉ា Ultra-wide ឬ telephoto ។  ទោះយ៉ាង ណាក៏ដោយ លក្ខណៈពិសេស Ultra Shot អនុញ្ញាត HDR+Mode និងទំហំរីហ្សូលូសិនខ្ពស់។ កាមេរ៉ាថតខ្លួនឯង Selfie គឺមានទំហំ 16MP (1.0μm) វាអាចថតវីដេអូបាន 1080p ជាមួយ EIS។ ចំពោះកាមេរ៉ាដ៏សំខាន់ វាផ្តល់នូវការថតវីដេអូ 4K/60fps ក៏ដូចជារបៀប ក្នុងកម្រិត 1080p/240fps និង 720p/480fps slow-mo. ផងដែរ។
Article image
មិនខុសពីម៉ូដែល Pro នោះទេ ស្មាតហ្វូន OnePlus 7 ត្រូវបានក្រុមហ៊ុនតំឡើងមកជាមួយឧបាល័របំពងសម្លេងស្តេរ៉េអូ ដែលចាក់ដោយ Dolby សម្រាប់សម្លេងល្អប្រសើរជាងមុន។ ចំណែកថ្ម និងឧបករណ៍សាកថ្ម មិនផ្លាស់ប្តូរពីសមត្ថភាព 6Tទេ គឺទំហំថ្ម 3,700mAh និងថាមពល 20W។ OnePlus 7 នឹងមានវត្ត មានជាមួយពណ៌ Mirror Gray និង Red (ដែលមានផ្តាច់មុខទៅប្រទេសចិន និងឥណ្ឌា)។ បន្ទាប់មកម្តងទៀត សហរដ្ឋអាមេរិក នឹងមិនទទួលទូរស័ព្ទនេះទេ ដូច្នេះវាអាចកាន់តែអាក្រក់ថែមទៀត។ OnePlus 7 ចាប់ផ្តើមលក់ក្នុងតម្លៃ £ 500/€ 549 សម្រាប់ម៉ូដែល 6GB-128GB។ ចំពោះទំហំមេម៉ូរីទំហំ 8GB-256GB គឺមានតម្លៃ £550/€599 ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

OnePlus 7 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលបំពាក់មកនូវបន្ទះឈីប Snapdragon 855 រួមនឹងមេម៉ូរីស្តង់ដារថ្មី UFS 3.0