no-alternative title
no-alternative title

រូបភាព Renders របស់ Google Pixel 4 មើលទៅស្រដៀងគ្នាច្រើនទៅនឹងរូបភាព Renders របស់ iPhone 2019

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែប្រកាសដាក់លក់នូវស្មាតហ្វូនស៊េរីថ្មី Google Pixel 3a និង  3a XL ស្របពេលដែលក្រុមហ៊ុននេះ ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Google Pixel 4 និង Pixel 4 XL ដែលអតិថិជនជាច្រើនធ្វើការទន្ទឹងរង់ចាំជាយូរហើយផងដែរ។ នៅក្នុងន័យនេះ យើងទទួលបាននូវរូបភាព Renders ដំបូងបំផុតរបស់ស្មាតហ្វូន Google Pixel 4 ចេញពី PriceBaba ដែលផ្អែកទៅអ្វីដែលបានទម្លាយដោយ  @OnLeaks នោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រូបភាព Renders នេះគឺផ្អែកទៅលើគំរូជាច្រើនរបស់ស្មាតហ្វូននេះ ប៉ុន្តែនេះមិនមែនជា version ចុងក្រោយនៅឡើយទេ។ ដូចនេះ រូបភាព Renders នេះនៅមិនទាន់ជឿជាក់បាន 100% នោះទេ។ រូបភាព Renders នេះ គឺដូចគ្នាច្រើនទៅនឹង iPhones 2019 ដែលមានកាមេរ៉ារូបរាងជាការ៉េនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ដែលយើងរំពឹងថា នឹងប្រើប្រាស់នៅលើ  iPhone 11 ( ឬ iPhone XI ដោយផ្អែកទៅលើអ្វីដែលជាការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple)។ មានការទស្សន៍ទាយថា ស្មាតហ្វូន Pixel 4 នឹងធ្វើការប្រើប្រាស់យ៉ាងហោចណាស់កាមេរ៉ា 2 ឬ 3 គ្រាប់វិញ។ ក្រៅពីកាមេរ៉ានេះ យើងអាចកត់សម្គាល់ទៀតបានថា ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ ដូចនេះ ស្មាតហ្វូន Pixel 4 នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ឬបច្ចេកវិទ្យាស្កេនមុខ (facial recognition)។ 

មួយវិញទៀត ស្មាតហ្វូននេះមិនមានរន្ធដោតកាសស្តាប់នោះទេ ដោយប្រើប្រាស់នូវ Speakers ភ្លោះនៅផ្នែកខាងក្រោម ហើយក្រុមហ៊ុន Google ក៏បោះបង់ចោលនូវ Stereo Speakers នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ រូបភាព Renders នេះ គឺមានការទម្លាយដោយ @OnLeaks ដែលផ្នែកខាងក្រោយរបស់វាក៏មានប្រើប្រាស់នូវឡូហ្គោ G Logo ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន