
ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានបង្ហាញនូវ Lumix S1H ដែលជាកាមេរ៉ាស៊េរីថ្មីប្រភេទ Mirrorless Full-Frame និងជាម៉ូដែលដំបូងបំផុតដែលទ្រទ្រង់ទៅលើកម្រិតនៃការថតវីដេអូ 6K@24p និងមាន Aspect Ratio កម្រិត 3:2 នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ សម្រាប់កាមេរ៉ា Full-frame Lumix S series នេះទ្រទ្រង់ទៅលើការថតវីដេអូកម្រិតកុនដល់ទៅ 5.9K@30p ជាមួយនិងការបង្ហាញចេញកម្រិយ 16:9 Aspect Ratio និងមានកម្រិតភាពច្បាស់ 10-bit 4K/C4K 60p ថែមទៀតផង។
ក្រុមហ៊ុន Panasonic បាននិយាយថា កាមេរ៉ាម៉ូដែលថ្មី S1H របស់ខ្លួនគឺមានសមត្ថភាពខ្លាំងដូចទៅនឹងកាមេរ៉ាថតកុន ដែលបានធ្វើការផ្តោតយ៉ាងខ្លាំងទៅលើកម្រិត Aspect នៃវីដេអូសម្រាប់ម៉ូដែល Lumix ថ្មីនេះ ហើយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវសេនស័រ Full-Frame Sensor នេះនៅក្នុងកម្រិតវីដេអូ 6K និង 5.9K ។ កាមេរ៉ា S1H នេះគឺជាកាមេរ៉ាប្រភេទ Full-Frame Interchangeable lens digital ដែលមានកម្រិតនៃការថតវីដេអូដល់ទៅ 10-bit 4K/C4K 60p។

កាមេរ៉ានេះ មានគោលដៅសម្រាប់អ្នកជំនាញជាច្រើនដែលចង់ចូលទៅកាន់ key Recording Formats ស្ថិតនៅក្នុង 4:3 Anamorphic mode។ កាមេរ៉ាម៉ូដែលនេះ គឺភ្ជាប់ជាមួយនឹង V-Log/V-Gamut ជាមួយនឹង 14+ stops dynamic range ដែលក្រុមហ៊ុន Panasonic បង្ហាញថា កាមេរ៉ានេះ គឺស្រដៀងគ្នាទៅនឹងកាមេរ៉ាកុន Cinema VariCam របស់ខ្លួន។ ក្រុមហ៊ុននេះ មានមោទនភាពដែលកាមេរ៉ា S1H នេះអាចធ្វើការផ្តិតរូបភាពច្បាស់ធម្មជាតិពិតៗតែម្តង។ ការថតវីដេអូជាមួយនឹងកាមេរ៉ា S1H នេះ គឺប្រហាក់ប្រហែលទៅនឹងកាមេរ៉ា VariCam និង Lumix GH5/GH5S V-Log ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Panasonic រាល់ Mode នៃការថតរូបភាពនៅលើកាមេរ៉ា S1H អាចប្រើប្រាស់ក្នុងការថតវីដេអូជាបន្តបន្ទាប់ដោយគ្មានបញ្ហានោះទេ។ សម្រាប់ម៉ូដែលនេះគឺចូលរួមជាមួយនឹងកាមេរ៉ា S1 និង S1R Lumix S Series បានផងដែរ។ នេះគឺជាកាមេរ៉ា Lumix S1H ដែលក្រុមហ៊ុនបច្ចេកវិទ្យា Panasonic ប្រកាសបង្ហាញនៅថ្ងៃសុក្រនេះ។ ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការទៅតាមអ្វីដែលបានគ្រោងទុកនោះ ក្រុមហ៊ុននេះ គឺមានគម្រោងក្នុងការបញ្ចេញនូវម៉ូដែល full-frame mirrorless ថ្មីរបស់ខ្លួននេះ នៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ និងតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕
