no-alternative title

បែកធ្លាយកំពូលស្មាតហ្វូន Sony Xperia ស៊េរីថ្មី នឹងមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ 6 គ្រាប់

បច្ចុប្បន្ននេះ យើងពិតជាបានឃើញថា កាមេរ៉ាស្មាតហ្វូន គឺកំពុងតែមានការប្រកូតប្រជែងគ្នាយ៉ាងខ្លាំងទាំងផ្នែក Hardware និង Software។ ហើយបើនិយាយពីស្មាតហ្វូនដែលកំពុងតែគ្រងដំណែងកាមេរ៉ាថតរូបច្រើនគ្រាប់ជាងគេនាពេលបច្ចុប្បន្ននេះគឺ Nokia 9 PureView ដែលស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ 5 គ្រាប់ឯណោះ។ ចំនែកស្មាតហ្វូនដែលត្រៀមបង្ហាញខ្លួននាត្រីមាសទី 3 ឆ្នាំនេះមានដូចជា LG V50 ThinQ ត្រូវបានគេរាយការណ៍ថានឹងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ខណះ Samsung Galaxy Note 10 Pro និង Huawei Mate 10 Pro នឹងបំពាក់នូវកាមេរ៉ាចំនួន 4 គ្រាប់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែក្នុងខណះពេលនេះមានរបាយការណ៍ថ្មីមួយបានទម្លាយអោយដឹងថាស្មាតហ្វូន Sony Xperia ជំនាន់ក្រោយនឹងមានបំពាក់នូវកាមេរ៉ាខាងក្រោយរហូតដល់ទៅ 6 គ្រាប់ឯណោះ។ យោងតាមគណនីធ្វីស្ទ័រឈ្មោះថា @samsungNews ដែលមានម្ទាស់ឈ្មោះ Max J បានបង្ហាញចេញនូវរូបភាពគំនូព្រាងពីការបំពាក់នូវប្រព័ន្ធកាមេរ៉ា 6 គ្រាប់របស់ស្មាតហ្វូន Sony Xperia ហើយលោកបានបង្ហើបទៀតថាស្មាតហ្វូនជំនាន់ថ្មីមួយនោះក៏នឹងមានកាមេរ៉ាខាងមុខចំនួន 2 គ្រាប់ថែមទៀតផង។ 

 

យ៉ាងណាមិញគេមិនទាន់បានបញ្ជាក់ច្បាស់ពីការប្រើប្រាស់សែនស័រកាមេរ៉ាទាំង 6 គ្រាប់នោះនៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានបានថាវាអាចទៅរួចព្រោះ Sony គឺជាក្រុមហ៊ុនដែលមានជំនាញខ្លាំងទៅលើការបង្កើតប្រព័ន្ធលែនកាមេរ៉ាថតរូបដែលទទួលស្គាល់នៅទូទាំងពិភពលោក។ ចំពោះប្រព័ន្ធកាមេរ៉ាទាំង 6 គ្រាប់ដែលនឹងត្រូវប្រើនៅលើស្មាតហ្វូន Xperia ជំនាន់ក្រោយគឺមិនទាន់ដឹងពីទំហំសែនស័រដែលត្រូវប្រើប្រាស់នៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានបានថាវានឹងប្រើប្រាស់កែវលែន Telephoto Lens, Super Wide-Angle Lens, Time Of Flight Sensor, Main Camera Lens ជាប្រភេទ Wide-Angle និង 2 គ្រាប់ទៀតជាសែនស័រ Monochrome Sensor សម្រាប់ជំនួយក្នុងការផលិតសាច់រូបភាពអោយបានកាន់តែច្បាស់ម៉ដ្ឋនៅទីតាំងប្លង់ខ្សោយពន្លឺ (Low-Light Scenes)។ 

សម្រាប់ការរចនារូបរាង និងការប្រើបន្ទះអេក្រង់ខាងមុខនៃស្មាតហ្វូន SONY ជំនាន់ថ្មីនេះគឺមិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេព្រោះថាវាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃអភិវឌ្ឍន៍។ ប៉ុន្តែយើងអាចសន្និដ្ឋានបានថាកំពូលស្មាតហ្វូន Sony Xperia ជំនាន់ថ្មីនោះនឹងបំពាក់អេក្រង់ខ្នាតកុនកម្រិត 21:9 ratio CinemaView Display ដូចកំពូលស្មាតហ្វូន Sony Xperia 1 និងស្មាតហ្វូនធុនកណ្តាល Xperia 10 ចឹងដែរ ហើយអាចមានគែមកាត់ចេញកាន់តែស្តើងតូចជាងថែមទៀតផង។ តាមការព្យាករណ៍កំពូលស្មាតហ្វូន SONY មួយនេះ អាចនឹងបង្ហាញវត្តមាននៅជិតដំណាច់ឆ្នាំ 2019 ឬដើមឆ្នាំ 2020។ ហើយចំពោះផ្នែកគ្រឿងក្នុងរបស់វាដូចជាបន្ទះឈីបគឺមិនទាន់មានព័ត៌មានបែកធ្លាយចេញនៅឡើយទេ ប៉ុន្តែសម្រាប់ទំហំអង្គផ្ទុកទិន្នន័យ និងអង្គគណនាបណ្តោះអាសន្ន (RAM) ប្រហែលនឹងមានទំហំចាប់ពី 128GB ជាមួយទំហំ 8GB RAM ឡើងទៅ។ 

 

ចឹងនេះគឺជាព័ត៌មានបែកធ្លាយដំបូងបង្អស់ពីកំពូលស្មាតហ្វូន Sony Xperia ជំនាន់ថ្មី ហើយអ្វីដែលជាចំនុចទាក់ទាញបំផុតក្នុងព័ត៌មាននេះគឺប្រព័ន្ធកាមេរ៉ាខាងក្រោយដែលមានចំនួនរហូតដល់ទៅ 6 គ្រាប់របស់វាតែម្តង ហើយប្រសិនបើវាជាការពិតមែននោះដូច្នេះ FAN របស់ SONY XPERIA ពិតជាញញឹមទទួលយកដោយក្តីរីករាយបំផុតជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសជប៉ុនដែលនិយមផលិតស្មាតហ្វូនមិនចម្លងរចនាបថពីគេមួយនេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន