
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ជាក់នៅថ្ងៃទី 4 ខែមិថុនានេះថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនផលិតក្រាហ្វិកកាត AMD សម្រាប់ការផលិតនូវឈីបក្រាហ្វិកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើន ហើយការបោះជំហានចុងក្រោយនេះគឺធ្វើការពង្រឹងទៅលើសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យបន្ទះឈីបម៉េមូរីនេះ។
ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងធ្វើការបញ្ចូលគ្នានៃបច្ចេកវិទ្យាផលិតបន្ទះឈីបជាមួយនឹងក្រុមហ៊ុន AMD នៅក្នុងការនាំយកនូវឈីបក្រាហ្វិកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនដែលមានថាមពលតិចជាងមុន និងដំណើរការកម្រិតខ្ពស់ខ្លាំងក្នុងការប្រើប្រាស់។ ការប្រកាសនេះ គឺបន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតម៉េមូរីចុងក្រោយធំបំផុតរបស់ពិភពលោក ដែលនិយាយថា ខ្លួននឹងព្យាយាមក្នុងការក្លាយខ្លួនជាអ្នកគាំទ្រទៅលើទីផ្សារនៃបន្ទះឈីប system-on-chips នេះ។

លោក Kang In-yup ដែលជាអគ្គនាយករបស់អង្គភាព LSI របស់ក្រុមហ៊ុន Samsung បាននិយាយថា “ខណៈពេលដែលយើងធ្វើការរៀបចំសម្រាប់ការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យានេះ និងការរកឃើញនូវឱកាសជាច្រើននោះ កិច្ចសហការរបស់យើងជាមួយនឹងក្រុមហ៊ុន AMD នឹងអនុញ្ញាតអោយពយកយើងនាំយកនូវផលិតផលក្រាហ្វិកកាត និងដំណោះស្រាយជាច្រើនសម្រាប់ទីផ្សារជាមួយនឹងកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូននាពេលអនាគតនោះ។”

ក្រុមហ៊ុន AMD ក៏ធ្វើការផ្តោតទៅលើការបង្កើតនូវបន្ទះឈីបសម្រាប់ Laptops និង PCs សម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Intel នៅក្នុងវិស័យ CPU និងក្រុមហ៊ុន Qualcomm សម្រាប់វិស័យ GPU ខណៈពេលដែលក្រុមហ៊ុន Samsung ក៏ធ្វើការជាមួយនឹងក្រុមហ៊ុន Nvidia ដែលធ្វើការផលិតនូវក្រាហ្វិកកាត GPU របស់សហរដ្ឋអាមេរិកសម្រាប់ក្រាហ្វិកកាតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
នៅក្នុងភាពជាដៃគូចុងក្រោយនេះ គឺត្រូវបានគេដឹងថា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung ក្នុងការសហការអាជីវកម្មរយៈពេលវែងជាមួយនឹងក្រុមហ៊ុន Nvidia ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់របស់ខ្លួននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះក៏មានការប៉ះទង្គិចគ្នាសម្រាប់ជម្លោះប៉ាតង់មួយនៅក្នុងឆ្នាំ 2014 ផងដែរ។ សម្រាប់គម្រោងជាច្រើនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នឹងធ្វើការបង្កើតនូវក្រាហ្វិកកាត GPUs របស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននេះ។ ក្រុមហ៊ុន Samsung គឺជាដៃគូដ៏សំខាន់ដែលធ្វើការផលិតនូវបន្ទះឈីប 3-nanometer chip technology ផងដែរ។ GPU គឺធ្វើការពង្រឹងទៅលើល្បឿនម៉ាស៊ីន និងបច្ចេកវិទ្យា AI រួមជាមួយនឹងដំណោះស្រាយទៅលើ Blockchain ថែមទៀតផង៕
