
កាលពីជិតដំណាច់ខែឧសភាក្រុមហ៊ុន Samsung បានបញ្ចេញនូវកំនែ Update លើប្រព័ន្ធសុវត្ថិភាព May, 2019 Security patch សម្រាប់គ្រួសារកំពូលស្មាតហ្វូន Galaxy S10 Series ម្តងរួចទៅហើយ ប៉ុន្តែក្រុមហ៊ុនបានបិទវិញបន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកប្រើប្រាស់អំពីបញ្ហាមួយចំនួននៅលើស្មាតហ្វូនរបស់ពួកគេបន្ទាប់ពីធ្វើការ Update រួចដូចជាបញ្ហាធ្វើអោយល្បឿនដំណើរការរបស់ស្មាតហ្វូនដើរយឺតជាងមុន និងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដំណើរការមិនស្រួល (ម្តងស្គាល់ម្តងមិនស្គាល់ជាដើម)។
ប៉ុន្តែយ៉ាងណាមិញក្នុងខណះពេលនេះ Samsung បានធ្វើការជុសជុលរាល់បញ្ហាទាំងនោះរួចរាល់ហើយ និងបានប្រកាសដាក់អោយធ្វើការ Update ជាថ្មីម្តងទៀតបានសម្រាប់ទីផ្សារមួយចំនួនកាលពីសប្តាហ៍មុន ហើយឥលូវនេះក្រុមហ៊ុនក៏បានបើកដាក់អោយធ្វើការ Update ប្រព័ន្ធសុវត្ថិភាពចុងក្រោយ (Third version) សម្រាប់ទីផ្សារសកលផងដែរ។ សម្រាប់ Firmware patch ចុងក្រោយនេះគឺមានកូដសំគាល់ G975FXXU1ASE7 ជាមួយទំហំទាញយកប្រមាណជា 122MB។

ជាមួយប្រព័ន្ធសុវត្ថិភាព Android Security patch May 1, 2019 គឺត្រូវបានពង្រឹងលើមុខងារ Night Mode របស់កាមេរ៉ា និងអាចបើកដំណើរការមុខងារ Live Focus Mode នៅលើលែន Telephoto បានថែមទៀតផង។ ម្ទាស់កំពូលស្មាតហ្វូន Galaxy S10 Series ទាំងអស់នឹងទទួលបានសារជូនដំណឹងអោយធ្វើការ Update នេះនៅក្នុងរយះពេលមួយ ឬពីរសប្តាហ៍ទៀត ក៏ប៉ុន្តែប្រសិនបើលោកអ្នកមិនទទួលបានសារនោះទេគឺអាចចូលទៅត្រួតពិនិត្យមើល និងធ្វើការទាយយកបាននៅក្នុង SettingSoftware Update នៅលើទូរស័ព្ទលោកអ្នកផ្ទាល់ក៏បាន៕
