no-alternative title
no-alternative title

កាន់តែខ្លាំងទ្វេរដង…Samsung Galaxy Note 10-5G នឹងមានទំហំរ៉េមធំរហូតដល់ទៅ 12GB ជាមួយទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនរហូតដល់ទៅ 1TB

ពេលវេលាដែល Samsung បញ្ចេញកំពូលស្មាតហ្វូនជំនាន់ចុងក្រោយក្នុងស្រឡាយ Galaxy Note របស់ខ្លួនកាន់តែខិតជិតមកដល់ហើយគឺខ្ទង់ថ្ងៃទី 07 ខែក្រោយ (ខែសីហា) នេះបើ យោងតាមប្រភពព័ត៌មានផ្លូវការណ៍។ ហើយវាមិនខុសពីស្មាតហ្វូនស៊េរីថ្មីៗដទៃទៀតនោះទេគឺមុននឹងធ្វើការបង្ហាញចេញជាផ្លូវការណ៍លែងអីនឹងមានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ដែលបាននិយាយពីរូបរាង ការរចនា កំលាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យាថ្មីៗដែលនឹងមានភ្ជាប់មកជាមួយវា។ ជារ៉ើយៗគេហទំព័រពិភពអេឡិចត្រូនិកយើងខ្ញុំតែងតែបានចុះផ្សាយនូវទម្រង់នៃការរចនារូបរាង ទំហំ និងលក្ខណៈអេក្រង់ ប្រព័ន្ធកាមេរ៉ា និងចំនុចផ្សេងៗជាច្រើនទៀតរបស់ Galaxy Note 10 Series ជាបន្តបន្ទាប់រួចមកហើយដែរ ដោយឡែកក្នុងពេលនេះយើងមានព័ត៌មានថ្មីមួយទៀតដែលបាននិយាយទាក់ទងនឹងកំលាំងម៉ាស៊ីនរបស់សែស្រឡាយ Galaxy Note 10 វិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើរបាយការណ៍ថ្មីមួយបានបង្ហើបអោយដឹងថា Samsung Galaxy Note 10 ម៉ូដែល 5G នឹងមានអង្គផ្ទុកទិន្នន័យចាប់ពី 256GB ទៅ 512GB ហើយនឹងមានលទ្ធភាពអាចដាក់បន្ថែមទំហំផ្ទុកខាងក្រៅបានដល់ 1,000GB (1TB) ឯណោះ។ រីឯទំហំរ៉េមវិញគឺមានជម្រើសទៅតាមទំហំផ្ទុកសម្រាប់ម៉ូដែលនិមួយៗ។ ប៉ុន្តែវានឹងមានម៉ូដែល Galaxy Note 10-5G កំពូលជាងគេមួយទៀតដែលមានទំហំរ៉េមឡើងដល់ 12GB ជាមួយអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ទៅ 1,000GB (1TB) ចេញពីក្នុងប្រអប់មកស្រាប់តែម្តង ហើយវានឹងជាកំពូលស្មាតហ្វូនដំបូងគេបង្អស់របស់ Samsung ដែលមានទំហំរ៉េម និងទំហំផ្ទុកក្នុងម៉ាស៊ីនធំដូចនេះ ខណៈដែល Samsung Galaxy S10-5G មានរ៉េមត្រឹមតែ 8GB និងអង្គផ្ទុកស្រាប់ក្នុងម៉ាស៊ីនអស់ត្រឹម 512GB ប៉ុណ្ណោះ។ 

សម្រាប់ម៉ូដែល Note 10-LTE អាចនឹងមានអង្គផ្ទុកទិន្នន័យចាប់ពី 128GB ឡើងទៅ និង Galaxy Note 10+ LTE នឹងមានទំហំផ្ទុកចាប់ពី 256GB ទៅ 1TB។ ប្រភពបានបន្តអោយដឹងទៀតថា “Samsung Galaxy Note 10 អាចនឹងមានម៉ូដែលខ្លះមានផ្ទៃខ្នងខាងក្រោយស្រោបដោយសារធាតុសេរ៉ាម៉ិច ប៉ុន្តែគេមិនច្បាស់ថាវាជាម៉ូដែល 5G ឬក៏ LTE នោះទេ ព្រោះថាស្រឡាយ Galaxy S10 គឺមានតែម៉ូដែល Galaxy S10+ ប៉ុណ្ណោះដែលផ្ទៃខាងក្រោយស្រោបដោយសារធាតុសេរ៉ាម៉ិច”។ សរុបមកទាំងនេះគ្រាន់តែជាព័ត៌មានបឋមមិនទាន់អាចយកជាការណ៍បាននោះទេ ប៉ុន្តែយើងអាចគិតទុកក្នុងចិត្តសិនបាន ហើយប្រសិនបើ Note 10-5G ពិតជាមានរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 1TB មែននោះចឹងតម្លៃរបស់វាក៏ខ្ពស់មិនធម្មតានោះដែរ ពោលគឺអាចមិនក្រោម $1,500 ដុល្លារនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន