no-alternative title
no-alternative title

រថយន្ត Ford Ranger ប្រភេទ FX2 ស៊េរីឆ្នាំ 2020 និងម៉ូដែល Raptor កំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅសហរដ្ឋអាមេរិក ប្រកាសថា នឹងនាំយកនូវរថយន្ត Ranger ស៊េរីថ្មីរបស់ខ្លួនទៅប្រកួតប្រជែងជាមួយនឹងរថយន្ត Trucks ជាច្រើន ដែលកំពុងតែពេញនិយមនៅ រួមមានដូចជា Toyota Tacoma, GMC Canyon និង Chevy Colorado ជាដើម។ បន្ទាប់ពីការបង្ហាញខ្លួនរថយន្ត Ford Ranger ស៊េរីឆ្នាំ 2019 នៅក្នុងសហរដ្ឋអាមេរិក មក បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើន ដែលជាអ្នកចូលចិត្តរថយន្តប្រភេទ Trucks នេះ នឹងបានចាប់ផ្តើមងាកមកសម្លឹងចាប់អារម្មណ៍ទៅលើរថយន្ត Ford ច្រើនមែនទែន ជាពិសេសទៅលើរថយន្តម៉ូឌែល Raptor។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ខ្លួនមានគម្រោងក្នុងការបញ្ចេញនូវរថយន្ត Trucks ស៊េរីតូចៗ ជាច្រើនបន្ទាប់ពីការទទួលបាននូវស្លាកសញ្ញាពាណិជ្ជកម្ម 'Ranger Badlands និង "Ranger Wildtrack' នៅក្នុងការិយាល័យប៉ាតង់ និងស្លាកសញ្ញាពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក។ រហូតមកដល់ពលនេះ គេនៅមិនទាន់អាចទទួលបាននូវរថយន្ត Ranger Raptor នៅក្នុងសហរដ្ឋអាមេរិកបានច្រើននៅឡើយទេ។ 

សម្រាប់វត្តមានរបស់ Ford Ranger FX2 2020 នេះ គឺនឹងអាចធ្វើការបន្ថែមជាមួយនឹងសមត្ថភាពជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Ford ដែលមិនត្រឹមតែបន្ថែមស្ទាយ៍កាន់តែទាក់ទាញខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែរថយន្តនេះ មានសមត្ថភាពខ្លាំងក្នុងការធ្វើដំណើរនៅលើស្ថានភាពផ្លូវដែលពិបាកៗថែមទៀតផង។ លោក Brian Bell នាយកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Ford ប្រចាំនៅអាមេរិក បាននិយាយថា “នេះគឺជាវិធីថ្មីមួយដែលអ្នកប្រើប្រាស់ជាច្រើនអាចរៀបចំរថយន្ត Ford របស់ពួកគេជាមួយនឹង FX2 ដើម្បីអោយស៊ីគ្នាជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេបាន។”

ក្រុមហ៊ុន Ford មានគោលដៅក្នុងការផ្តោតទៅលើរថយន្ត Ford Ranger ប្រភេទ FX2 នេះ សម្រាប់ទីផ្សារនៅក្នុងទីប្រជុំជនជាច្រើន។ សម្រាប់រថយន្ត Truck នេះ ប្រើប្រាស់នូវ 17- ឬ 18-inch wheels ដែលធ្វើអោយរថយន្ត 2WD Ranger នេះ កាន់តែរឹងមាំបំផុតក្នុងការប្រើប្រាស់។ ផ្នែកខាងក្រោមរបស់រថយន្តនេះ គឺរឹងមាំមែនទែនក្នុងការធ្វើដំណើរនៅលើស្ថានភាពផ្លូវដែលពិបាកថែមទៀត។  ក្រុមហ៊ុន Ford បាននិយាយថា វត្តមានរបស់រថយន្តថ្មីនេះ អតិថិជនជាច្រើន នឹងមានជំរើសសម្រាប់ការតុបតែងទៅលើរថយន្ត Trucks របស់ពួកគេ ជាមួយនឹងកញ្ចប់ជាច្រើនដូចជា Sport Appearance Package, Chrome Appearance Package  ឬ STX Appearance Package  ឬ FX4 Off-Road Package និង Trailer Tow Package ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន