no-alternative title
no-alternative title

ចេញរូបភាពពិតរបស់ vivo NEX 3 ហើយបង្ហាញថា ស្មាតហ្វូននេះ មានអេក្រង់ Waterfall Screen នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា Dual 5G

កាលពីពេលថ្មីៗនេះ ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo លោក Li Xiang ធ្លាប់លើកឡើងពីស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា vivo NEX 3 ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់ “Waterfall Screen” ដែលជាប្រភេទអេក្រង់ទឹកធ្លាក់ ដែលមានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5mm headphone jack និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរ។ នៅពេលនេះ រូបភាពពិតប្រាកដរបស់ស្មាតហ្វូន vivo NEX 3 ក៏មានការបែកធ្លាយនៅលើអនឡាញផងដែរ ហើយវាក៏បង្ហាញនូវរូបភាពកាន់តែច្បាស់អំពីការឌីស្សាញទៅលើស្មាតហ្វូននេះ និងរូបភាព Render របស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយកាលពីពេលមុននេះផងដែរ។ មានការបង្ហាញថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ទឹកធ្លាក់ “Waterfall Screen” ប៉ុន្តែវាមិនកោងដូចអ្វីដែលបង្ហាញនៅលើរូបភាព Render នោះទេ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ នៅតែមានគែមស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែន ជាពិសេសនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់អេក្រង់ស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីមុនក្រុមហ៊ុននេះ ធ្លាប់បង្ហើបអំពីអេក្រង់របស់ស្មាតហ្វូននេះដែលមានកម្រិតជិតដល់ 100% ផងដែរ។ មើលទៅលើរូបភាពនេះ គឺមិនមានឃើញនូវ Notch នៅលើអេក្រង់របស់ស្មាតហ្វូននេះនោះទេ ដោយស្មាតហ្វូននេះប្រហែលជាភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ និងបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ថែមទៀតផង។ ក្រុមហ៊ុនvivo ត្រូវគេរាយការណ៍ថា បានដោះស្រាយទៅលើបញ្ហានៃ “Window Effect” រួចហើយទៅលើបច្ចេកវិទ្យាសេនស័រកាមេរ៉ាក្រោមអេក្រង់រួចមកហើយ ដែលពិតជាអាចទៅរួចដែលនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Vivo NEX-series ជំនាន់ក្រោយនេះ។

នៅក្នុងអេក្រង់ Waterfall Screen នេះ គឺមានភាពកោងនៅផ្នែកគែមខាងឆ្វេង និងគែមផ្នែកខាងស្តាំដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ អាចផ្តល់នូវកម្រិតអេក្រង់កាន់តែធំ និងគែមកាន់តែស្តើងបំផុតនោះ។ ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plus។  ថ្មីៗនេះ លោក Li Xang ក៏បានធ្វើការចែករំលែកនូវរូបភាព Screenshot របស់ Homescreen នៃស្មាតហ្វូន vivo NEX 3 នេះផងដែរ ដែលមានការបង្ហាញនូវ 5G icons ចំនួន 2 នៅផ្នែកខាងលើខាងឆ្វេង និងខាងស្តាំរបស់វាផងដែរ។ មានការបញ្ជាក់ថា ស្មាតហ្វូន NEX 3 នេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា dual 5G connectivity ជាក់ជាមិនខាន។ នៅក្នុងខណៈពេលនេះ យើងនៅមិនទាន់ដឹងច្រើនអំពីស្មាតហ្វូនស៊េរីថ្មីនេះនៅឡើយទេ។ នៅក្នុងរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីត្រកូល Vivo NEX series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែក្រោយនេះ។ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែយើងរំពឹងទុកថា នឹងដឹងព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន