no-alternative title
no-alternative title

ពេលវេលានៃការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាត vivo NEX 3 នេះ អាចនឹងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះហើយ!

រហូតមកដល់ថ្ងៃនេះ ឃើញថា លោក Li Xiang ដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo គឺពិតជាមមាញឹកមែនទែនក្នុងការទម្លាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្នាក់ប្រណិត vivo NEX 3 ដែលជាស្មាតហ្វូន Flagship របស់ vivo នោះ។ ស្មាតហ្វូនត្រកូល NEX នេះ គឺពិតជាម៉ូឌែលគួរអោយចាប់អារម្មណ៍មែនទែន ដោយសារតែសមត្ថភាពរបស់វា គឺមិនចាញ់ស្មាតហ្វូនអេក្រង់ភ្លោះ vivo NEX 2 និង Vivo NEX ដែលបំពាក់នូវកាមេរ៉ាផុសដំបូងបំផុតរបស់ពិភពលោកនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន NEX 3 ថ្មីនេះ គឺមានលក្ខណៈពិសេសជាងម៉ូដែលមុនៗ ដោយស្មាតហ្វូននេះ មានអេក្រង់កោងជាមួយនឹងកម្រិតអេក្រង់ស្ទើរតែពេញមួយតួខ្លួនរបស់វា ហើយអេក្រង់នេះ គឺមានឈ្មោះថា ‘waterfall screen’។ នៅពេលនេះ ក្រុមហ៊ុន vivo ហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញស្មាតហ្វូននេះ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ នៅថ្ងៃនេះ គណនីនៅលើ Weibo របស់ក្រុមហ៊ុន vivo បានបង្ហោះនូវព័ត៌មានមួយថា “ជួបគ្នានៅថ្ងៃច័ន្ទ!” សម្រាប់គណនីរបស់ក្រុមហ៊ុន vivo ក៏ធ្វើការបង្ហោះនូវសារមួយទៀតថា “OK ជួបគ្នានៅសប្តាហ៍ក្រោយនេះ!” តាមរយៈការបង្ហោះនេះ ក្រុមហ៊ុននឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃច័ន្ទនេះ សម្រាប់ស្មាតហ្វូន NEX 3។ ស្មាតហ្វូននេះ អាចនឹងដាក់លក់នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

ស្មាតហ្វូន vivo NEX 3 ត្រូវបានគេបញ្ជាក់ថានឹងមានកម្រិតអេក្រង់ខ្ពស់បើធៀបជាមួយនឹងតួខ្លួនរបស់វាជាមួយនឹងអេក្រង់ waterfall display ដែលមានអេក្រង់គែមកោងសងខាង។ យ៉ាងណាមិញ គែមព័ទ្ធអេក្រង់របស់ស្មាតហ្វូនេះ មិនមែន 100% នោះទេ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាក្រោមអេក្រង់ ស្របពេលដែលក្រុមហ៊ុន OPPO បានចេញមកឌឺដងថា ក្រុមហ៊ុននេះ នៅមិនទាន់ល្អឥតខ្ចោះនៅឡើយទេសម្រាប់បច្ចេកវិទ្យានេះ។ ស្មាតហ្វូន NEX 3 នេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 855 Plus ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានរូបរាងជារង្វង់ថែមទៀត។ ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ដដែល ដែលខុសប្លែកពីស្មាតហ្វូន Flagships ក្នុងទីផ្សារបច្ចុប្បន្នដែលដកចេញនូវរន្ធដោតកាស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន