ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន vivo នៅឥណ្ឌា បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនត្រកូល Z-series ថ្មីមួយទៀត

ដោយ

Koun Jab Luffy

24 សីហា 2019 04:53 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានទម្លាយថា ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញនូវស្មាតហ្វូនត្រកូល Z-series ថ្មីមួយទៀត នៅក្នុងទផ្សារប្រទេសនេះ ដែលនេះ គឺជាស្មាតហ្វូនដែលខ្លាំងដូចទៅនឹង vivo Z1 Pro ដែលបានបង្ហាញខ្លួនកាលពីខែកក្កដាកន្លងទៅនេះផងដែរ។ យោងតាមការទម្លាយចេញពី Smart Prix អោយដឹងថា ស្មាតហ្វូនរបស់ vivo ដែលនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 1 ខែក្រោយនេះ ដែលមានឈ្មោះថា vivo Z1X ។
តាមការបញ្ជាក់នៅក្នុងការបែកធ្លាយថ្មីនេះ បញ្ជាក់ថា ស្មាតហ្វូន vivo Z1X អាចនឹងបង្ហាញខ្លួនជាមួយនឹង vivo Z1 Pro ផងដែរ ដោយក្នុងនោះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 48MP។ សម្រាប់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់នេះ គឺជាបច្ចេកវិទ្យារបស់ Samsung ISOCELL Bright GM1។ ស្មាតហ្វូននេះ គឺជា Version ថ្មីរបស់ស្មាតហ្វូន Vivo Z5 ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមុនផងដែរ។ សម្រាប់ Sensors 2 ទៀត របស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់របស់ស្មាតហ្វូន Z1X នេះ គឺមានទំហំ 8MP f/2.2 Aperture Ultra wide Lens និង 2MP Depth Sensor ដូចគ្នាទៅនឹងស្មាតហ្វូន vivo Z1 Pro ផងដែរ។ ស្មាតហ្វូននេះ គឺមានអេក្រង់ AMOLED Display និងសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។
Article image
ប្រភពខាងលើបានបន្តថា ប្រសិនបើស្មាតហ្វូន vivo Z1X បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងសប្តាហ៍ទី 1 នៅខែក្រោយមែននោះ ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្តើមទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅលើបណ្តាញសង្គមជាមមិនខាន។ ស្មាតហ្វូន vivo Z1X ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 712 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Vivo Z5។ មានការលើកឡើងថា វត្តមានរបស់ស្មាតហ្វូនត្រកូល Z-series នេះ មានគោលដៅសម្រាប់ការដាក់លក់នៅលើអនឡាញ។ ពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូន vivo Z1X គឺថា ក្រុមហ៊ុន vivo មានបំណងចង់បង្កើនការលក់របស់ខ្លួននៅលើអនឡាញអោយបានច្រើម។ ស្មាតហ្វូន vivo Z1 Pro ត្រូវបានគេដឹងថា នឹងមាន 3 ទំហំសម្រាប់ធ្វើការជ្រើសរើសនៅក្នុងប្រទេសឥណ្ឌាគឺ 4GB+64GB, 6GB+64GB និង 6GB+128GB ជាមួយនឹងតម្លៃចាប់ពី Rs.14,990 (~$210), Rs.16,990 (~$238) និង Rs.18,990 (~$266) តាមលេខរៀងគ្នា។ ស្មាតហ្វូន vivo Z1X នេះ មានតម្លៃប្រហែលជា Rs. 20,000 នៅក្នុងប្រទេសឥណ្ឌា ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន vivo នៅឥណ្ឌា បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនត្រកូល Z-series ថ្មីមួយទៀត