no-alternative title

ស្មាតហ្វូនជំនាន់ថ្មី RENO 2 Series ត្រូវបានគេបញ្ចេញព័ត៌មានលម្អិតផ្សេងៗគ្នា

Oppo គឺជាម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោជាច្រើនដែលលក់ដាច់ស្មាតហ្វូនច្រើនបំផុតនៅក្នុងពិភពលោក។ នៅក្នុងរយៈពេលប៉ុន្មានខែនេះ ក្រុមហ៊ុននេះបានបង្ហាញនូវម៉ាកយីហោថ្មីមួយទៀតនោះគឺ Reno ដែលមិនត្រឹមតែមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ តម្លៃក៏អាចប្រកួតប្រជែងបានថែមទៀត។ យើងបានដឹងច្រើនហើយថា មុនដាច់ខែនេះ ស្មាតហ្វូន Oppo Reno 2 Series នឹងបង្ហាញខ្លួនជាផ្លូវការ ហើយវាក៏មានដល់ទៅ 2 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសថែមទៀតផង។ នៅក្នុងសប្តាហ៍នេះ យើងនឹងបង្ហាញនូវមុខងារជាច្រើនរបស់ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះដែលមាន Oppo Reno 2, 2Z និង 2F។ ស្មាតហ្វូន OPPO RENO 2 ទាំងអស់នឹងមានកាមេរ៉ាផុសឡើង ប៉ុន្តែអាចមានស្ទាយ៍ផ្សេងៗគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Oppo Reno ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែកាមេរ៉ាផុសឡើងខាងមុខរបស់វាដែលមានការឌីស្សាញប្លែកពីគេនោះ។ នេះគឺជាការឌីស្សាញតំបូងបំផុតក្នុងពិភពលោក ដែលមានកាមេរ៉ាផុសប្រភេទព្រុយត្រីនេះ។ នៅក្នុងឆ្នាំនេះ ស្មាតហ្វូនទាំងអស់របស់ត្រកូល Oppo Reno 2 series នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ ប៉ុន្តែសម្រាប់ម៉ូឌែលធម្មតានឹងមានកាមេរ៉ាផុសព្រុយត្រីនេះ ខណៈពេលដែលស្មាតហ្វូន Reno 2Z និង Reno 2F នឹងមានកាមេរ៉ាផុសឡើងធម្មតាដែលស្ថិតនៅផ្នែកកណ្តាលរបស់ស្មាតហ្វូននេះ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO RENO 2

•អេក្រង់ 6.55 inch កម្រិត 20:9 format ជាមួយនឹង Dynamic AMOLED panel + ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី ៣ 

•ទំហំអេក្រង់ដល់ទៅ 93% 

•បន្ទះឈីប Qualcomm Snapdragon 730G processor

•រ៉េម 8 GB 

•ម៉េមូរីក្នុងម៉ាស៊ីន 256 GB 

•ថាមពលថ្ម 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា fast charging 20W

•កាមេរ៉ា ៤ គ្រាប់ទំហំ 48, 8, 13 និង 2 megapixels ជាមួយនឹងមុខងារ OIS និង EIS

•បច្ចេកវិទ្យា Hybrid zoom x5 និង digital x20

•កាមេរ៉ាផុសឡើងខាងមុខរាងជាព្រុយត្រី 

•អេក្រង់ខាងមុខការពារដោយកញ្ចក់ Gorilla Glass 6

•អេក្រង់ខាងក្រោយការពារដោយកញ្ចក់ Gorilla Glass 5

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO RENO 2Z

•អេក្រង់ 6.53 inch AMOLED Screen ជាមួយនឹងកម្រិត 19.5:9 aspect ratio និងកម្រិតភាពច្បាស់ FullHD+ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី ៣

•អេក្រង់ខាងក្រោយ និងខាងមុខការពារដោយកញ្ចក់ Gorilla Glass 5

•កាមេរ៉ាខាងមុខផុសឡើង

•កាមេរ៉ាខាងក្រោយទំហំ 48, 8, 2 and 2 megapixels ជាមួយនឹងមុខងារ EIS

•បន្ទះឈីប MediaTek Helio P90 processor

•រ៉េមទំហំ 8GB 

•ម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB 

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន OPPO RENO 2F

•អេក្រង់ 6.53-inch ជាមួយនឹងកម្រិត 19.5: 9 AMOLED និងកម្រិតភាពច្បាស់ FullHD+ 

•អេក្រង់ខាងក្រោយ និងខាងមុខការពារដោយកញ្ចក់ Gorilla Glass 5

•ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី 3

•កាមេរ៉ាខាងមុខផុសឡើង

•កាមេរ៉ាខាងក្រោយទំហំ 48, 8, 2 and 2 megapixels មិនមានមុខងារ stabilizer

•បន្ទះឈីប Qualcomm Snpadragon 710 processor

•ថាមពលថ្មទំហំ 3,700mAh ជាមួយនឹងបច្ចេកវិទ្យា 20W fast charge

•រ៉េមទំហំ 6GB

សម្រាប់ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺរៀបចំមកនេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនជាពិសេសសម្រាប់ស្មាតហ្វូន Oppo Reno 2 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G processor ដែលអនុញ្ញាតអោយអ្នកលេងហ្គេមបានកាន់តែអស្ចារ្យបំផុតនោះ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន