ស្វែងរកពួកយើង:

ស្មាតហ្វូន Nokia 5G របស់ក្រុមហ៊ុន HMD ដែលមានតម្លៃថោក គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ

ដោយ

Koun Jab Luffy

23 សីហា 2019 08:25 យប់

អាន 2 នាទី

Article image
ក្រុមហ៊ុនម៉ាកយីហោធំៗជាច្រើន បានចាប់ផ្តើមចេញលក់ស្មាតហ្វូន 5G របស់ខ្លូននៅលើទីផ្សារហើយ នៅឡើយតែក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនធំ នៅមិនទាន់បញ្ជេញនូវស្មាតហ្វូន 5G របស់ខ្លួននោះទេ។ រហូតមកដល់ ថ្ងៃនេះ ស្មាតហ្វូន Nokia នៅមិនទាន់មានប្រភេទ 5G នៅឡើយទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមនៅថ្ងៃនេះថា ក្រុមហ៊ុន HMD បានត្រៀមខ្លួនក្នងការបញ្ចេញនូវស្មាតហ្វូន 5G flagship របស់ខ្លួននៅពេលដ៏ខ្លីនេះ។
លោក Juho Sarvikas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន HMD ប្រាប់ទៅកាន់ Digital Trends ថា ខ្លួនមានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យបំផុតសម្រាប់ឆ្នាំ 2020 នេះហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ លោក Sarvikas បានប្រាប់ថា ស្មាតហ្វូន Nokia 5G នេះ អាចនឹងដាក់លក់នៅក្នុងតម្លៃថោក ជាងស្មាតហ្វូន 5G ដែលមាននៅលើទីផ្សារបច្ចុប្បន្ននេះ។ គាត់ចង់មានន័យថា តម្លៃពាក់កណ្តាលរបស់ស្មាតហ្វូន $1000+ 5G ពីក្រុមហ៊ុន Huawei, LG និង Samsung អាចនឹងមានតម្លៃថោកជាងតម្លៃ €599 (~$664) Mi Mix 3 ប្រភេទ 5G របស់ក្រុមហ៊ុន Xiaomi ថែមទៀតផង។
Article image
គាត់បន្ថែមថា “យើងមើលឃើញនូវឱកាសជាច្រើនសម្រាប់ពួកយើង នៅក្នុងការនាំយកនូវស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យចូលទៅក្នុងទីផ្សារ។ លោកចង់និយាយអំពីស្មាតហ្វូនដែលមានតម្លៃសមរម្យដែលអាចរកទិញបាននៅសព្វថ្ងៃនេះ។ ស្មាតហ្វូននេះ អាចមានតម្លៃថោកជាងស្មាតហ្វូន 5G ដែលបង្ហាញខ្លួននៅពេលបច្ចុប្បន្ននេះ។សម្រាប់ស្មាតហ្វូន Nokia 5G ដែលមានតម្លៃប្រហែលជា $500 ទៅ $600 នេះ នឹងមានការពេញនិយមខ្លាំងជាងស្មាតហ្វូន 5G ដែលមានតម្លៃជាង $1000 នោះ។ ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះនៅពេលដែលបច្ចេកវិទ្យា 5G ដាក់អោយដំណើរការពេញលេញនោះ។
Article image
ក្រុមហ៊ុន HMD អាចជាក្រុមហ៊ុនមួយដែលបញ្ចេញនូវស្មាតហ្វូន 5G ដែលមានតម្លៃថោកជាងគេនៅឆ្នាំក្រោយនេះ ជំហានដំបូងនៃបច្ចេកវិទ្យាស្មាតហ្វូននេះ គឺពិតជាមានតម្លៃថ្លៃមែនទែន ប៉ុន្តែតម្លៃរបស់វាគឺមានការធ្លាក់ចុះជាប្រចាំខែផងដែរ។ យើងក៏ប្រហែលជាអាចនិងឃើញវត្តមានរបស់ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Xiaomi និង Huawei  $300 ឬ $400 ផងដែរ បន្ទាប់ពីវត្តមានរបស់ Nokia 5G៕
ស្មាតហ្វូន Nokia 5G របស់ក្រុមហ៊ុន HMD ដែលមានតម្លៃថោក គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ