no-alternative title
no-alternative title

Huawei សម្ពោធបន្ទះឈីប Ascend 910 ដែលមានប្រព័ន្ធដំណើរការ AI ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក និង MindSpore Computing Framework

កាលពីថ្ងៃទី 23 ខែសីហាឆ្នាំ 2019 ក្រុមហ៊ុន Huawei បានដាក់ដំណើរការជាផ្លូវការនូវបន្ទះឈីបដែលមានប្រព័ន្ធដំណើរការ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគឺ Ascend 910 - ក៏ដូចជា computing framework ដែលអាចទ្រទ្រង់នូវគ្រប់តម្រូវការនៃ AI គឺ MindSpore ។ លោក Eric Xu ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា“ យើងកំពុងបន្តការរីកចម្រើនប្រកបដោយស្ថេរភាពជាលំដាប់ ចាប់តាំងពីយើងបានប្រកាសពីយុទ្ធសាស្ត្រ AI របស់យើងកាលពីខែតុលាឆ្នាំមុន ។ អ្វីគ្រប់យ៉ាងកំពុងដំណើរការទៅមុខតាមផែនការ រាប់ពីការស្រាវជ្រាវនិងអភិវឌ្ឍន៍រហូតដល់ការដាក់ឱ្យដំណើរការផលិតផល។ យើងបានសន្យាចំពោះការបង្កើត AI ដ៏ពេញលេញហើយថ្ងៃនេះយើងបានផ្តល់ជូនជាមួយនឹងការដាក់ចេញនូវបន្ទះឈីប Ascend 910 និង MindSpore របស់យើង ។ នេះក៏ជាដំណាក់កាលថ្មីនៃយុទ្ធសាស្ត្រ AI របស់ Huawei ។ "

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Eric Xu ប្រធានប្តូរវេនក្រុមហ៊ុន Huawei បានប្រកាសចេញនូវបន្ទះឈីប Ascend 910 AI និង AI computing framework MindSpore នៅថ្ងៃទី 23 ខែសីហាឆ្នាំ 2019។ Ascend 910 គឺជាខួរក្បាលប្រភេទ AI ថ្មីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Huawei ដែលជាស៊េរីបន្ទះឈីប Ascend-Max ។ ក្រុមហ៊ុន Huawei បានប្រកាសពីលក្ខណៈពិសេសនៃបន្ទះឈីបនេះនៅក្នុងកម្មវិធី Huawei Connect ឆ្នាំ 2018 ។ បន្ទាប់ពីមួយឆ្នាំនៃការអភិវឌ្ឍលទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថាសមត្ថភាពរបស់បន្ទះឈីប Ascend 910 អាចឈានដល់គោលដៅតាមការរំពឹងទុក ថែមទាំងប្រើប្រាស់ថាមពលទាបជាងការរំពឹងទុកទៀតផង។

សម្រាប់ ((FP16) Ascend 910 ផ្តល់ជូន 256 TeraFLOPS ។ សម្រាប់ INT8 វាអាចផ្តល់ជូន 512 TeraOPS ។ បើទោះបីជាវាមានសមត្ថភាពមិនគួរឱ្យជឿក៏ដោយ តែការប្រើប្រាស់ថាមពលអតិបរិមារបស់ Ascend 910 គឺមានតែ 310W តែប៉ុណ្ណៅះ គឺទាបជាងលក្ខណៈពិសេសដែលបានគ្រោងទុក (350W) ។ លោក Xu បានមានប្រសាសន៍ថា“ Ascend 910 អាចដំណើរការបានល្អប្រសើរជាងអ្វីដែលយើងរំពឹងទុកទៅទៀត” ។ " វាពិតជាមានសមត្ថភាពគណនាខ្លាំងជាងបន្ទះឈីបប្រព័ន្ធដំណើរការ AI ដទៃទៀតនៅក្នុងពិភពលោក។ "

 

ដោយឡែក AI computing frameworks ក៏ជាកត្តាសំខាន់ក្នុងការធ្វើឱ្យការអភិវឌ្ឍកម្មវិធី AI  មានភាពងាយស្រួល ធ្វើឱ្យកម្មវិធី AI មានភាពទូលំទូលាយ និងធានាការពារឯកជនភាព។  នៅឆ្នាំ 2018 ក្រុមហ៊ុន Huawei បានប្រកាសគោលដៅអភិវឌ្ឍន៍ទាំងបីរបស់ខ្លួនសម្រាប់ AI computing frameworks ដែលមានដូចជា៖ ការអភិវឌ្ឍងាយស្រួល(easy development)ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព(efficient execution)និងអាចសម្របខ្លួនបានគ្រប់រូបភាពនៃតម្រូវការ( adaptable to all scenarios) ។ MindSpore បានបន្តវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅទាំងនោះ។

តាមរយៈការច្នៃប្រឌិត framework ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការសហការរវាង MindSpore និង Ascend ដំណោះស្រាយរបស់ក្រុមហ៊ុន Huawei អាចជួយអ្នកអភិវឌ្ឍន៍ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាប្រឈមនៃ AI computing និងឆ្លើយតបទៅនិងតម្រូវការនៃភាពសម្បូរបែបនៃសមត្ថភាព computing សំរាប់កម្មវិធីផ្សេងៗគ្នា។ លទ្ធផលនេះធ្វើឱ្យការអនុវត្តកាន់តែរឹងមាំនិងការប្រតិបត្តិកាន់តែមានប្រសិទ្ធភាព។ បន្ថែមលើ Ascend processors នោះ MindSpore ក៏អាចធ្វើការជាមួយ GPUs  CPUs ស៊ីភីយូនិង processors ផ្សេងទៀតផងដែរ។

 

នៅពេលណែនាំអំពី MindSpore លោក Xu បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការជួយកសាង AI ecosystem ដ៏រឹងមាំនិងរស់រវើកថែមទៀត។ MindSpore នឹងក្លាយជាប្រភពបើកចំហរ(open source)នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2020។ យើងចង់ជំរុញឱ្យមានការសម្របម្រួលទៅលើ AI ឱ្យកាន់តែទូលំទូលាយនិងជួយអ្នកអភិវឌ្ឍន៍ឱ្យធ្វើអ្វីដែលពួកគេធ្វើឱ្យបានអស់សមត្ថភាពរបស់ពួកគេ។ ក្រុមហ៊ុន Huawei នឹងបន្តឆ្ពោះទៅមុខវិនិយោគលើប្រព័ន្ធដំណើរការ AI processors ដើម្បីផ្តល់សមត្ថភាពកុំព្យូទ័រដ៏រឹងមាំ តំលៃសមរម្យនិងអាចឆ្លើយតបទៅនឹងតំរូវការកាន់តែទូលំទូលាយ។

នៅចុងបញ្ចប់លោក Xu បានបន្ថែមទៀតថាក្រុមហ៊ុន Huawei នឹងបង្ហាញផលិតផល AI បន្ថែមទៀត នៅឯសន្និសិទរបស់ខ្លួនដែលមានឈ្មោះថា Huawei Connect 2019 ដែលនឹងប្រព្រឹត្តិទៅនៅចន្លោះថ្ងៃទី 18 និង 20 ខែកញ្ញានៅទីក្រុងសៀងហៃ។ ក្រុមហ៊ុន Huawei កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួនដើម្បីធ្វើឱ្យមាន AI ដែលភាពទូលំទូលាយ និងងាយស្រូល ហើយអាចជួយនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថលដល់មនុស្សគ្រប់រូបគេហដ្ឋាននិងស្ថាប័ន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន