no-alternative title

oppo ថ្មីមួយបានបង្ហាញខ្លួននៅលើ Geekbench បំពាក់នូវរ៉េមទំហំ 8GB ត្រូវបានសង្ស័យថា គឺជា oppo Reno2

កាលពីម្សិលមិញនេះ មានស្មាតហ្វូន oppo ស៊េរីថ្មីដែលមានលេខម៉ូឌែល Oppo PCKM00 បានបង្ហាញខ្លួនហើយនៅលើ Geekbench ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេនោះមានការជឿជាក់ថា នេះ គឺជាស្មាតហ្វូន Oppo Reno2 Series។ នៅក្នុងការតេស្តទៅលើ Benchmark នោះ ស្មាតហ្វូននេះ មានពិន្ទុ 2,500 សម្រាប់ការតេស្ត៍ Single-Core និងពិន្ទុ 7,000 នៅក្នុងការតេស្ត៍ Multi-Core។ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB និងប្រើប្រាស់នូវបន្ទះឈីប SM6150 Octa-Core ដែលគេស្គាល់ថា ជា Snapdragon 665។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង ColorOS 6 នៅផ្នែកខាងលើ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន oppo បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី oppo Reno2 នេះ នឹងមានអេក្រង់ 6.55-inch Full HD+ AMOLED Panoramic display ជាមួយនឹង 20:9 aspect ratio និងអេក្រង់ 93.1% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ វាក៏មានសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរសម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់វា។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងស្រទាប់ Gorilla Glass 6 ខណៈពេលដែលផ្នែកខាងក្រោយរបស់ស្មាតហ្វុននេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ Corning Gorilla Glass 5។ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G Octa-Core។

ស្មាតហ្វូននេះ ក៏មានការបន្ថែមជាមួយនឹងមុខងារ anti-cheat extensions ការបង្កើនល្បឿនក្រាហ្វិកលឿនជាងមុនដល់ទៅ 25% ការទ្រទ្រង់ទៅលើ HDR10 Gaming និង Game Assistant ថែមទៀត។ ក្រុមហ៊ុននេះ ក៏បានទម្លាយទៀតថា ស្មាតហ្វូននេះ នឹងមានថាមពលថ្មដែលមានទំហំ 4,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 20W VOOC 3.0 Fast-Charging និងរន្ធផត USB Type-C ថែមទៀតផង។ សម្រាប់មុខងារជាច្រើនទៀតដែលមាននៅលើស្មាតហ្វូននេះ គឺមានដូចជា Frame Boost 2.0, Touch Boost 2.0 និង Link Boost ។

ស្មាតហ្វូន Oppo Reno2 នឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វា គឺជាប្រភេទព្រុយត្រីផុសឡើង។ វាមានកាមេរ៉ាគោលទំហំ 48MP Primary Sensor របស់ក្រុមហ៊ុន Samsung ជាមួយនឹង 13MP Telephoto Sensor ជាមួយនឹង 2x Optical Zoom, 8MP Ultra Wide Sensor និង 2MP Depth Sensor ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 16MP។ ក្រុមហ៊ុន oppo បានប្រកាសរួចហើយថា ព្រឹត្តិការណ៍នៃការសម្ពោធ ស្មាតហ្វូននេះ គឺនៅថ្ងៃទី 28 ខែសីហានេះ នៅក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុននេះ នឹង បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Oppo Reno2 series ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន