no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ដឹងថាតម្លៃផ្លូវការរបស់ iPhone 11, 11 Pro និង 11 Pro Max ប៉ុន្មាន និងលក់ថ្ងៃណាទេ?

ដូចអ្វីដែលអ្នកបានដឹងរួចហើយ កាលពីយប់មិញនេះ  ក្រុមហ៊ុន Apple បានបង្ហាញនូវ iPhones ចំនួន 3 ម៉ូឌែល ដែលជាជំនាន់ថ្មីរបស់ iPhones ឆ្នាំមុន។ សម្រាប់ឈ្មោះរបស់ iPhones នេះ ក៏មានការប្រែប្រួលផងដែរដោយលើកនេះ

គឺក្រុមហ៊ុន Apple ប្រើប្រាស់នូវឈ្មោះហៅថា iPhone 11, iPhone 11 Pro  និង iPhone 11 Pro Max ។ នៅក្នុងសហរដ្ឋអាមេរិក iPhone 11 នឹងមានតម្លៃថោកជាងង $50 បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុន iPhone XR ខណៈពេលដែល 11 Pro និង 11 Pro Max មានតម្លៃដូចគ្នាទៅនឹងម៉ូឌែល iPhone XS និង XS Max ផងដែរ។ ពេលនេះ យើងនឹងធ្វើការប្រៀបធៀបទៅលើតម្លៃរបស់ម៉ូឌែលថ្មីនេះសម្រាប់ទីផ្សារនៃប្រទេសនីមួយៗផងដែរ។ 

no-alternative title

 

សម្រាប់ iPhones ស៊េរីថ្មីទាំងនេះ នឹងអាចធ្វើការPre-order នៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក នៅថ្ងៃទី 13 ខែកញ្ញា នឹងចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃទី 20 ខែកញ្ញាខាងមុខនេះ។ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ទំហំ 64GB ទៅដល់ទំហំ 128GB នៅលើ iPhone 11 គឺមានតម្លៃកើនឡើង $50 ខណៈពេលដែលទំហំ 128GB ទៅដល់ 256GB គឺមានតម្លៃកើនឡើង $100 ។ សម្រាប់ប្រភេទ Pro វិញគឺមានតម្លៃកើនឡើង $150 ចាប់ពីទំហំ 64GB ទៅ 256GB  និង $200 សម្រាប់ទំហំ 256GB ទៅ 512GB ។

នៅក្នុងចក្រភពអង់គ្លេស សម្រាប់ iPhone 11 Pro ឬ iPhone 11 Pro Max នឹងមានតម្លៃកើនឡើង £150 សម្រាប់ទំហំ 64GB ទៅ 256GB ខណៈពេលដែលទំហំ 512GB គឺមានតម្លៃកើនឡើង £200 ។ សម្រាប់ iPhone 11 គឺមានតម្លៃកើនឡើង £50 សម្រាប់ទំហំ 64GB ទៅដល់ទំហំ 128GB និង £100 សម្រាប់ទំហំ 256GB ។

នៅក្នុងអ៊ឺរ៉ុប វាមានការកើនឡើងតម្លៃ €50 សម្រាប់ទំហំ 128GB iPhone 11 និង €120 សម្រាប់ទំហំ 256GB ។ ស្មាតហ្វូន iPhone 11 Pro និង 11 Pro Max មានតម្លៃកើនឡើង €170 សម្រាប់ទំហំ 64GB ទៅដល់ទំហំ 256GB និងតម្លៃ €230 សម្រាប់ទំហំ 256GB ទៅដល់ 512GB ៕ 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម