ស្វែងរកពួកយើង:

Redmi Note 8 Pro បានបំបែកឯតទគ្គកម្មថ្មី ជាមួយនឹងការលក់ជាលើកទីមួយបានលើសពី 30 ម៉ឺនគ្រឿង

ដោយ

Koun Jab Luffy

05 កញ្ញា 2019 09:15 យប់

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Xiaomi ប្រកាសចេញនូវស្មាតហ្វូន Redmi Note 8 Pro របស់ខ្លួនជាមួយកាមេរ៉ាមេទំហំ 64 MP ។ ស្មាតហ្វូនថ្មីនេះបានមកដល់ទីផ្សារនៅសប្តាហ៍នេះ ដោយបានបំបែកឯតទគ្គកម្មរបស់យីហោសម្រាប់ការដាក់លក់លើកដំបូង ជាមួយនឹងការលក់ដាច់អស់ចំនួនជាង 30 ម៉ឺនគ្រឿងនៅក្នុងថ្ងៃដំបូង បើប្រៀបធៀបស្មាតហ្វូន Redmi Note 7 នោះ ការលក់គឺបានតែ 100.0000 ប៉ុណ្ណោះ នៅថ្ងៃដំបូង ទោះបីជាពួកគេលក់បានមិនដល់ 10 នាទីក៏ដោយ។
សម្រាប់ Redmi Note 8 Pro គឺពិតជាទូរស័ព្ទដែលគួរឱ្យចាប់អារម្មណ៍ កាមេរ៉ាស្មាតហ្វូននេះ គឺជារឿងមួយ ហើយបន្ទះឈី G90T Helio ប្រភេទ octa-core CPU ក៏ជារឿងមួយដែរ។ ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា មានថាមពលថ្មទំហំធំរហូតដល់ទៅ 4500 mAh ដោយមានភ្ជាបនូវបច្ចេកវិទ្យាសាកថ្មីមានល្បឿនលឿនកម្រិត 18W រួមជាមួយនិងអ្វីគ្រប់យ៉ាងផ្សេងទៀតដែលមាននៅស្មាតហ្វូនតម្លៃត្រឹមតែ 200 ដុល្លារនេះ។
Article image
ជាមួយនឹងវត្តមានស្មាតហ្វូននេះ ក្រុមហ៊ុន Redmi ក៏ផ្តល់ជូននូវ Note 8 ធម្មតាមួយផងដែរ ជាមួយនឹងសេនស័រកាមេរ៉ាទំហំ 48MP, បន្ទះឈីប Snapdragon 665 និងសាកថ្មលឿន 18W ផងដែរ ដែលមានតម្លៃជាង 140 ដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ន ទូរស័ព្ទទាំងពីរ ត្រូវបានលក់តែនៅក្នុងប្រទេសចិន ប៉ុណ្ណោះ។
Article image
លោក Manu Kumar Jain ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi ប្រចាំនៅប្រទេសឥណ្ឌា បានប្រកាសថា ស្មាតហ្វូន Pro នឹងចេញលក់នៅប្រទេសឥណ្ឌា និងទីផ្សារពិភពលោក យ៉ាងតិច 8 សប្តាហ៍ បន្ទាប់ពីការដាក់លក់ជាផ្លូវការ ដោយលាក់បាំងនៅពីក្រោយពាក្យស្លោក “ 8 សប្តាហ៍សម្រាប់ Note 8”៕