
នៅថ្ងៃនេះ មានរូបភាព CAD Render របស់ស្មាតហ្វូន Huawei Mate 30 Pro ដែលគ្រោងនិងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ។ រូបភាពនេះ បានលេចចេញមកហើយ ដោយផ្តល់ជូនយើងនូវរូបរាងដ៏ល្អបំផុតរបស់ស្មាតហ្វូន Huawei ថ្មីនេះ។ រូបភាពទាំងនេះ បានឲ្យយើងឃើញ តាមរយៈ OneLeaks ដែលអាចជឿទុកចិត្តបានជាធម្មតា ដែលនិយាយថា អ្នកចេញមិនត្រឹមត្រូវ 100% ដូច្នេះផលិតផលចុងក្រោយ អាចមានភាពខុសគ្នាខ្លះ។ ដែលនិយាយថា Mate 30 Pro នឹងបង្ហាញផ្ទាំងអេក្រង់ទឹកជ្រោះ waterfall display ដែលត្រូវបានគេនិយាយថា មានទំហំ 6.6 អ៊ីញ ហើយទំនងជាមានទ្រនាប់ស្គែនស្នាមម្រាមដៃ ដែលបានបង្កប់នៅក្នុងនោះ។ អេក្រង់មានគែមកោង និងNotch ធំទូលាយ ដែលមានកាមេរ៉ាចំនួន3 ។
នៅផ្នែកខាងក្រោយ យើងមានការដំឡើងកាមេរ៉ា 4 គ្រាប់ ដាក់ក្នុងក្រឡាចត្រង្គ 2x2 នៅកណ្តាល រាងជារង្វង់។ ការរៀបចំនេះ ត្រូវបានគេដឹងថា ជាការរួមបញ្ចូលគ្នានៃ 40MP ,40MP ultra-wide និង 8MP telephoto ភ្ជាប់ដោយស៊ិនស័រ 3D TOF ។ កាមេរ៉ាខាងក្រោយមានអំពូល LED នៅខាងឆ្វេង ជាមួយផ្លាកយីហោ LEICA ខាងក្រោម។ នៅផ្នែកខាងស្តាំនៃទូរស័ព្ទ គឺជាកូនសោរថាមពល ប៉ុន្តែយើងមិនបានឃើញឧបករណ៍ចាប់សំឡេងនៅក្នុងរូបភាពទេ។


មានពាក្យចចាមអារ៉ាមថា ម៉ូឌែល Mate 30 Pro នេះ មានកន្លែង ប៉ះថាច់ជុំវិញប៊ូតុងថាមពល ដែលអាចឱ្យអ្នកប្រើប្រាស់កែសំរួលសំឡេង ដោយរុញម្រាមដៃឡើងលើចុះក្រោម។ ការរំកិលទៅផ្នែកខាងក្រោម យើងទទួលបានរន្ឌ USB-C អមដោយអូប៉ាល័រមីក្រូហ្វូន និងរន្ធស៊ីមកាត។ នៅផ្នែកខាងលើគឺ មីក្រូហ្វូន អមដោយ IR Blaster ។

ស្មាតហ្វូន Huawei Mate 30 Pro ទំនងជានឹងមាន Kirin 990 SoC ក្រោមក្រណាត់ដែលនឹងត្រូវប្រកាស នៅថ្ងៃទី 6 ខែកញ្ញា។ ក្រុមហ៊ុន Huawei នៅមិនមានលារចែករំលែកព័ត៌មាន លម្អិតណា មួយ អំពី Mate 30 Pro នៅឡើយទេ ប៉ុន្តែយើងរំពឹងថា នឹងបានដឹងអំពីវាបន្ថែមទៀត នៅក្នុងប៉ុន្មានថ្ងៃមុន ពេលឈានដល់ការប្រកាសជាផ្លូវការ៕
