no-alternative title
no-alternative title

TCL Plex នឹងស្មាតហ្វូនអេក្រង់អាចបត់បានរបស់ក្រុមហ៊ុននេះ បានត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារហើយ

TCL គឺជាម៉ាកយីហោលេខមួយនៃទូរទស្សន៍នៅក្នុងអាមេរិកខាងជើង នេះបើតាមការស្រាវជា្រវវរបស់ក្រុមហ៊ុន IHS Markit ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មានគម្រោងក្នុងការពង្រីកទីផ្សាររបស់ខ្លួនកាន់តែខ្លាំងក្លាជាងមុនថែមទៀតផងដែរ។ កាលពីសប្តាហ៍មុននេះ ក្នុងព្រឹត្តិការណ៍ IFA 2019 នៅក្នុងទីក្រុងប៊ែរឡាំង ក្រុមហ៊ុននេះ ក៏បានប្រកាសចេញនូវ TCL Plex ដែលជាស្មាតហ្វូនបត់បានដំបូងបំផុតរបស់ខ្លួនផងដែរ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងការពង្រីកទៅលើអាជីវកម្មរបស់ខ្លួន ហើយពេលនេះក្រុមហ៊ុន  TCL ក៏បានគ្រប់គ្រងទៅលើម៉ាកយីហោ Alcatel, BlackBerry Mobile និង Palm ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Avi Greengart ដែលជាអ្នកវិភាគរបស់ Techsponential បានបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុន TCL គឺស្ថិតនៅក្នុងភាពរឹងមាំ។ លោកមានប្រសាសន៍បន្តថា សម្រាប់ម៉ាកយីហោជាច្រើន គឺមានស្ថេរភាពរបស់វា ហើយក្រុមហ៊ុនTCL ក៏មានភាពខ្លាំងបំផុតនៅក្នុងទីផ្សាររបស់អាមេរិកខាងជើង។ ក្រុមហ៊ុននេះ បានចំណាយទឹកប្រាក់ច្រើនក្នុងការធ្វើទីផ្សារសម្រាប់ទូរទស្សន៍របស់វា។

ម៉ាកយីហោ TCL គឺមិនមែនជាម៉ាកដែលមានតម្លៃទាបនោះទេ។ ក្រុមហ៊ុននេះ ទទួលបានជ័យជំនះជាយូរមកហើយទៅលើម៉ាកយីហោ TV របស់ខ្លួនដែលឈ្នះក្រុមហ៊ុន Samsung និង Sony នៅក្នុងទីផ្សារអាមេរិកខាងជើង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េ និងជប៉ុននេះ គឺជាក្រុមហ៊ុនធំ ដែលមានអាជីវកម្មច្រើនដែលក្នុងនោះមានទូរទស្សន៍ និងទូរស័ព្ទផងដែរ។ អ្នកប្រាស់ជាច្រើននាពេលបច្ចុប្បន្ននេះ នៅតែជឿជាក់ទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន TCL ។

The Plex គឺជាស្មាតហ្វូនស៊េរីថ្មីដែលល្អបំផុតក្នុងព្រឹត្តិការណ៍ IFA 2019 នេះ ដែលមានអេក្រង់ទំហំ 6.53-inch Full HD+ LCD របស់ក្រុមហ៊ុន TCL Display។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 675 ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងថាមពលថ្មដែលមានទំហំ 3,820mAh។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជាកាមេរ៉ា 3 គ្រាប់ រន្ធដោត USB-C ជាមួយនឹងបច្ចេកវិទ្យា Rapid Charging រន្ធដោតកាសស្តាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូននេះ គ្រោងនឹងដាក់លក់នៅចុងឆ្នាំនេះ ហើយមានតម្លៃប្រហែលជា 329 អ៊ឺរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន