no-alternative title
no-alternative title

ក្រុមហ៊ុន oppo គ្រោងនឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលប្រើប្រាស់នូវឈីប 5G ឆាប់ៗនេះហើយ

ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ទើបតែបង្ហាញនូវបន្ទះឈីបសម្រាប់ទូរស័ព្ទដំបូងបំផុតរបស់ខ្លួនដែលមានបញ្ចូលជាមួយនឹងម៉ូដឹម 5G ។ លោក Shen Yiren អនុប្រធានរបស់ក្រុមហ៊ុន oppo បានទម្លាយថា oppo នេះ នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ ខណៈពេលដែលគាត់នៅមិនទាន់ទម្លាយនូវឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ ស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថានេះ គឺជាស្មាតហ្វូន oppo Reno series ឬ K-series ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលភ្ជាប់ជាមួយនឹងបន្ទះឈីប 7nm Snapdragon 5G ចុងក្រោយបំផុតនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បន្ទះឈីប Qualcomm Snapdragon 855 នេះ គឺទ្រទ្រង់នូវម៉ូដឹម 5G ប៉ុន្តែសម្រាប់ Module នេះ គឺនៅដាច់ដោយឡែកពីបន្ទះឈីប។ សម្រាប់ នេះគឺដាក់អោយដំណើរការហើយនៅលើស្មាតហ្វូន 5G ជាច្រើន ប៉ុន្តែក្រុមហ៊ុនក៏ត្រៀមបង្ហាញនូវបន្ទះឈីបជាច្រើនទៀតដែលមានបញ្ចូលគ្នាជាមួយនឹងម៉ូដឹម 5G ដែលនៅជាប់ជាមួយនឹងបន្ទះឈីបតែម្តង។ បន្ទះឈីប Snapdragon 6xx និង Snapdragon 7xx series រួមជាមួយនឹងបន្ទះឈីប Snapdragon 8xx series នឹងបញ្ចូលនូវម៉ូដឹម 5G សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនទាំងថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាក់ប្រណិត។ 

បន្ទះឈីប Snapdragon 5G platforms ទាំង 3 នេះនឹងទ្រទ្រង់នូវកម្រិតហ្វ្រេកង់នៅក្នុងតំបន់ជាច្រើន នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីបនេះនឹងទ្រទ្រង់ទៅលើមុខងារ 5G ដែលមានដូចជា mmWave និង sub-6 GHz spectrum, TDD និង FDD modes, 5G multi-SIM, Dynamic Spectrum Sharing, និងស្តង់ដារ Standalone (SA) និង non-standalone (NSA) របស់រចនាសម្ព័ន្ធនៃបណ្តាញ Network ថែមទៀត។

ថ្មីៗនេះ ក្រុមហ៊ុន Qualcomm ក៏ទើបតែប្រកាសបង្ហាញនូវម៉ូដឹម X55 modem ដែលដំណើរការលឿនជាងមុន និងមានប្រសិទ្ធិភាពខ្ពស់ជាងមុន ប៉ុន្តែវានឹងមកដល់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ សម្រាប់បន្ទះឈីប 5G processors នេះរួមជាមួយនឹងម៉ូដឹម 5G និងប្រើប្រាស់នូវបច្ចេកវិទ្យា “Snapdragon 5G Modem-RF System” របស់ក្រុមហ៊ុន Qualcomm ដែលមានការបញ្ចូលគ្នានៃម៉ូដឹម RF transceiver និង RF front-end ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន