no-alternative title
no-alternative title

ក្រុមហ៊ុន Huawei បានពិចារណាលក់បន្ទះឈីប Kirin ប៉ុន្តែមិនសំរាប់ស្មាតហ្វូនទេ គឺសម្រាប់តែឧបករណ៍ IoT ប៉ុណ្ណោះ

នៅឆ្នាំនេះក្នុងព្រឹត្តិការណ៍ IFA 2019 ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវបន្ទះឈីប Kirin 990 5G ដែលជាបន្ទះឈីប 5G ដំបូងបំផុតរបស់ពិភពលោកដែលបង្កើតឡើងដោយបច្ចេកវិទ្យា 7nm EUV នេះ។ សម្រាប់បន្ទះឈីប Kirin គឺជានិមិត្តរូបនៃស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុន Huawei គឺមិនទាន់ចាត់ទុកថាបន្ទះឈីបទាំងនេះ នឹងក្លាយជាផលិតផលសម្រាប់ធ្វើពាណិជ្ជកម្មនោះទេ។ ប៉ុន្តែអ្វីដែលលោក Richard Yu បានប្រកាសនៅក្រោយព្រឹត្តិការណ៍ IFA 2019 ដែលពិតជាមានរឿងដែលគួរអោយភ្ញាក់ផ្អើលមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Globaltimes នៅក្នុងបទសម្ភាសន៍ជាមួយនឹងព្រឹត្តិការណ៍ IFA នេះ លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei បានអះអាងថា ក្រុមហ៊ុន Huawei ពេលនេះនឹងដាក់លក់បន្ទះឈីប Kirin chipsets ទៅកាន់ឧស្សាហកម្មជាច្រើន ប៉ុន្តែនេះគឺសម្រាប់ IoT ។ ក្រុមហ៊ុននេះ នៅតែប្រើប្រាស់នូវបន្ទះឈីប Kirin សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន។ កាលពីមុន Huawei គឺមិនដែលនិយាយអំពីការលក់បន្ទះឈីប Kirin របស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្សេងនោះទេ។ 

លោក Brody Ji ប្រធានផ្នែកផលិតផលជាន់ខ្ពស់របស់ក្រុមហ៊ុននេះ បានអះអាងថា សម្រាប់ក្រុមហ៊ុន Huawei បន្ទះឈីប Kirin គឺមិនមែនសម្រាប់អាជីវកម្មនោះទេ ប៉ុន្តែផលិតផល ឬបច្ចេកវិទ្យាដែលដើរតួយ៉ាងសំខាន់សម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលមាននៅលើទីផ្សារ។ សំណួរដ៏ធំមួយសួរថា ហេតុអ្វីបានជាពេលនេះ មានការផ្លាស់ប្តូរចិត្តវិញនោះ? នេះ គឺដោយសារតែការហាមប្រាមពីសហរដ្ឋអាមេរិក។ វាពិតជាអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថាបាត់បង់នូវប្រាក់ចំណូលជាច្រើនដោយសារតែការហាមប្រាមនេះ នេះគឺដោយសារតែខាតបង់នៅក្នុងទីផ្សារអន្តរជាតិ និងជាលទ្ធផលវាក៏បង្ករជាបញ្ហាហិរញ្ញវត្ថុផងដែរ។ 

នៅពេលនេះ មានផលិតផលជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលវាអាចធ្វើអោយមានការកើនឡើងទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ។ ជាមួយនឹងបន្ទះឈីបថ្មីនេះ នឹងជួយក្រុមហ៊ុន Huawei នៅក្នុងការពង្រីកទៅលើការតភ្ជាប់របស់ខ្លួនជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត និងការបង្កើតនូវស្ពានជាច្រើន ដែលជួយពួកគេនាពេលអនាគត។ ជាមួយនឹងការបង្ហាញនូវអេក្រង់ Honor Smart Screen យើងដឹងថា ក្រុមហ៊ុន Huawei ចង់ធ្វើការបង្កើតនូវប្រព័ន្ធឆ្លាតវៃដែលអនុញ្ញាតអោយឧបករណ៍ជាច្រើនអាចធ្វើការតភ្ជាប់គ្នាបានយ៉ាងងាយស្រួល។ វត្តមាននៃផលិតផលនេះ ក៏ជាបើកទ្វារសម្រាប់ក្រុមហ៊ុន Huawei ក្នុងការធ្វើទីផ្សារសម្រាប់ប្រព័ន្ធប្រតិបត្តិការ HarmonyOS កាន់តែមានប្រសិទ្ធិភាព ល្បឿនលឿនជាងមុនថែមទៀតផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន