no-alternative title
no-alternative title

លឺថា Apple iPad 2021 តម្លៃធូរថ្លៃដែលត្រៀមចេញនៅដើមឆ្នាំក្រោយនេះនឹងមានអេក្រង់ធំជាងមុន កំលាំងម៉ាស៊ីនខ្លាំងជាងមុន រួមនឹងតម្លៃធូរថ្លៃជាងមុន..!

ក្រុមហ៊ុន Apple បានប្រកាសចេញ iPad ធុនបង្គួរស៊េរីថ្មីរបស់ខ្លួនដែលជាជំនាន់ទី 8 គឺ iPad 10.2 (2020) កាលពីកំឡុងខែកញ្ញា ឆ្នាំ 2020 ជាមួយនឹងនឹងកំពូល iPad Air (2020)។ ដោយឡែកបន្ទាប់ពីបានប្រកាសចេញ និងដាក់លក់ផ្លូវការណ៍រយះពេលជាង 3 ខែមកនេះ ស្រាប់តែថ្មីៗនេះយើងក៏ទទួលបានដំណឹងថ្មីលេចលឺមកទៀតថា Apple គ្រោងបញ្ចេញ iPad ធុនបង្គួរដែលជាជំនាន់ទី 9 នៅដើមឆ្នាំ 2021 ខាងមុខនេះ។ ដោយប្រភពព័ត៌មានថ្មីនេះត្រូវបានបញ្ចេញដោយគណនីធ្វីស្ទ័រឈ្មោះថា Tron  (@cozyplanes)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរយះព័ត៌មានដែលបានសរសេរបង្ហោះនៅលើគណនីរបស់បុគ្គលរូបនេះបានបង្ហាញអោយយើងដឹងថា iPad ជំនាន់ថ្មីដែល Apple ត្រៀមប្រកាសចេញនោះនឹងបង្កើនទំហំអេក្រង់ធំជាងមុនឡើងដល់ 10.5 អ៊ីញធំជាងជំនាន់មុន 0.3 អ៊ីង និងជាបន្ទះបង្ហាញ Retina Display ដដែល។ បន្ថែមពីនេះវាក៏ត្រូវបានបង្កើនកំលាំងម៉ាស៊ីនខ្លាំងជាងជំនាន់មុនដោយរត់នៅលើបន្ទះឈីប A13 Bionic ភ្ជាប់ដោយរ៉េមទំហំ 4GB ថែមទៀតផង ដោយជំនាន់មុនគឺប្រើឈីប A12 Bionic និងមានរ៉េមទំហំ 3GB។ ប្រភពដដែលបញ្ជាក់ទៀតថាសម្រាប់ការរចនារបស់ iPad 2021 ដែលជាជំនាន់ទី 9 នឹងមានការកែប្រែខុសពីជំនាន់ទី 8 ជាមួយនឹងកម្រាស់ស្តើងជាង និងទំងន់ស្រាលជាង។ 

យ៉ាងណាមិញប្រសិនបើពិតដូចអ្វីដែលប្រភពព័ត៌មានបានលើកឡើងមែននោះ គឺមានន័យថា Apple បានទាញយករចនាបថពី iPad Air ស៊េរីឆ្នាំ 2019 ដែលមានអេក្រង់ទំហំ 10.5 អ៊ីញមកប្រើនៅលើ iPad មានតម្លៃធូរថ្លៃជំនាន់ 9 ស៊េរីឆ្នាំ 2021 របស់ខ្លួនឡើងវិញ។ ជាងនេះទៅទៀតប្រភពក៏បានប្រាប់អោយដឹងថា iPad 10.5 ជំនាន់ថ្មីក៏មានភ្ជាប់នូវរង្វង់ប៊ូតុង Home ដែលទ្រទ្រង់មុខងារ Touch ID ថែមទៀតផង។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងត្រង់ថា iPad 10.5 (2021) គឺមានតម្លៃខ្ទង់ $299 ឡើងទៅ នេះបើតាមការសរសេរបញ្ជាក់នៅលើគណនីធ្វីស្ទ័រដដែល ដូច្នេះបើយើងធៀបនឹងតម្លៃតម្លៃជំនាន់ទី 8 ដែល Apple បានចេញលក់គឺតម្លៃខ្ទង់ $329 គឺធូរថ្លៃជាង។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែមថាសម្រាប់ iPad 10.5 (2021) ក៏នឹងមានម៉ូដែល 64GB ផងដែរ។

ដូចនេះសរុបមក…តើប្រិយមិត្តយល់យ៉ាងណាសម្រាប់ព័ត៌មានដែលបានលើកឡើង និងតម្លៃរបស់ iPad ជំនាន់ថ្មីស៊េរីឆ្នាំ 2021 ហើយតើវាពិតដែរ ឬទេ ដែល Apple ចាំបាច់ត្រូវទម្លាក់តម្លៃសម្រាប់ផលិតផលថ្មីរបស់ខ្លួន ព្រោះថាវាបានកែប្រែបង្កើនទំហំអេក្រង់ធំជាងមុន ជាមួយការរចនារូបរាងថ្មី ភ្ជាប់នូវកំលាំងម៉ាស៊ីនខ្លាំង និងទំហំរ៉េមធំជាងមុនទៀតផងនោះ។  យ៉ាងណាមិញទាំងអស់នេះគ្រាន់តែជាការលើកឡើងតាមរយះព័ត៌មានចចាមអារាមតែប៉ុណ្ណោះ អ្វីដែលច្បាស់ផ្លូវការណ៍គឺនៅថ្ងៃដែលឧបករណ៍ជំនាន់ថ្មីនេះបង្ហាញខ្លួនលើទីផ្សារផ្លូវការណ៍ ដូច្នេះតទៅមុខយើងនឹងតាមដានជាបន្តពីការវិវត្តន៍សម្រាប់ព័ត៌មានទាក់ទងនឹង Entry-Level iPad 2021 របស់ Apple រហូតដល់ថ្ងៃក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ដោយ ប៉េងលីន