
បន្ទាប់ពីបានឈប់សម្រាកឆ្នាំថ្មីមួយរយៈមក ឥលូវនេះ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួនបានត្រៀមក្នុងការបង្ហាញនូវ Notebook ថ្មីរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយនេះបើយោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដែលចេញកាលពីពេលថ្មីៗនេះ។ មានការរំពឹងថា ក្រុមហ៊ុននេះនឹង បង្ហាញនូវម៉ាស៊ីនកុំព្យូទ័រម៉ូឌែលថ្មីៗចំនួន 2 ម៉ូឌែលនោះគឺ MateBook 13/14 series។ ខណៈពេលដែលទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នេះ គឺរងគ្រោះមែនទែនដោយសារតែការហាមប្រាមនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាមិនមានការជះឥទ្ធិពលទៅលើទីផ្សារកុំព្យូទ័រនោះទេ។ នៅក្នុងរយៈពេលជាច្រើនខែនេះ ក្រុមហ៊ុន Huawei គឺប្រឡូកខ្លាំងទៅក្នុងទីផ្សារកុំព្យូទ័រផងដែរ។
សម្រាប់ពេលនេះ នៅមិនទាន់មានព័ត៌មានច្រើនអំពីកុំព្យូទ័រ MateBook នាពេលខាងមុខនេះទេ ប៉ុន្តែក៏មានរបាយការណ៍ជាច្រើនដែលមានការទម្លាយអំពីការឌីស្សាញរបស់កុំព្យូទ័រ MateBook 13/14 series ជាបន្តបន្ទាប់ផងដែរ។ បន្ថែមពីនេះទៀតនោះ ក៏មានការបញ្ជាក់ថា ជំនាន់ថ្មីនៃ MateBook នេះ គឺត្រូវបានក្រុមហ៊ុនធ្វើការពង្រឹងជាមួយនឹងបន្ទះឈីបជំនាន់ទី 11 រួមជាមួយនឹងនិង MX450 ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការអភិវឌ្ឍទៅលើ App Store របស់ខ្លួននៅលើ Desktop ផងដែរ។

នៅចុងខែមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវ Huawei App Store សម្រាប់កុំព្យូទ័រផងដែរ។ សម្រាប់ហាងកម្មវិធីនេះគឺមាន Sections ចំនួន 5 ដែលក្នុងនោះគឺមាន “Explore”, “Office”, “Classification”, “Management” និង “Settings” ។ បន្ថែមពីនេះទៀតនោះ វាក៏មាន Sub-Sections ជាច្រើនដូចជា “Necessary for Installation”, “New Products of the Week” “Monthly Selection”, “Efficient Work”, “Video Entertainment”, “Design Zone” និងជាច្រើនទៀត។

នៅឆ្នាំនេះ ក្រុមហ៊ុន Huawei ក៏និងប្រកាសនូវផលិតផលឆ្លាតវៃជាច្រើនដែលក្នុងនោះ គឺមានស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលមានការតម្លើងជាស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS ។ ពេលនេះ វាក៏មានព័តមានដែលបញ្ជាក់ថា ស្មាតហ្វូនដំបូងបំផុតដែលមានប្រព័ន្ធប្រតិបត្តិការ HarmonyOS ប្រហែលជាមិនមែនជាស្មាតហ្វូន Huawei P50 នោះ។ តាមការបញ្ជាក់ចេញពី Weibo source (@鹏鹏君) នោះ ស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ៕
