ស្វែងរកពួកយើង:

Loading Ad...

Samsung Galaxy S21 Series អាចនឹងដកចេញនូវរន្ធដោត microSD Card ហើយទីផ្សារមួយចំនួន អាចមានឆ្នាំងសាក និងមួយចំនួនគ្មានឆ្នាំងសាកនោះទេ

ដោយ

Koun Jab Luffy

04 មករា 2021 05:33 ល្ងាច

អាន 2 នាទី

Article image
Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលបញ្ចេញនូវស្មាតហ្វូនដោយមិនមានដាក់ឆ្នាំងសាកមកក្នុងប្រអប់ជាមួយនោះទេ ដែលនេះបានក្លាយនិន្នាការថ្មីមួយនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដោយបានធ្វើអោយក្រុមហ៊ុនជាច្រើនប្រហែលជាអនុវត្តន៍តាមផងដែរ។ បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 12 Series មកស្មាតហ្វូន Xiaomi Mi 11 series ក៏មិនមានភ្ជាប់នូវឆ្នាំងសាកក្នុងប្រអប់ផងដែរ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនថ្មីៗនេះ ក៏បានទម្លាយអោយដឹងផងដែរថា ស្មាតហ្វូន  Samsung Galaxy S21 ក៏នឹងប្រហែលជាមិនមានរក្សាទុកនូវរន្ធដោតកាត micro SD Card Slot ផងដែរ ហើយបន្ថែមពីនេះទៀតនោះ សម្រាប់ការចេញលក់ទីផ្សារក៏មានការវេចខ្ចប់ខុសៗគ្នាទៀតផង ដោយតំបន់ខ្លះ គឺនឹងមានដាក់នូវឆ្នាំងសាកក្នុងប្រអប់ ហើយទីផ្សារជាច្រើនទៀត អាចនឹងមិនមានភ្ជាប់មកជាមួយនឹងឆ្នាំងសាកនោះទេ។
Article image
Article image
ប្រភពខាងលើបានបន្តថា ស្មាតហ្វូន Samsung Galaxy S Series នេះ គឺមានភ្ជាប់ជាមួយនឹងរន្ធដោត microSD Expansion Card Slots ខណៈដែលស្មាតហ្វូន  Galaxy S20 ថ្មីៗនេះ គឺប្រើប្រាស់នូវរន្ធដោត SIM+Micro SD Hybrid Card Slot។ អ្នកអាចធ្វើការតម្លើងនូវស៊ីមការតចំនួនពីរ ឬដាក់ស៊ីមមួយ និងមួយទៀត គឺជា Micro SD Card។ កាលពីពេលមុននេះ ការព្យាករណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូន Samsung Galaxy S21 Series នេះ ប្រហែលជាមានច្រើនប្រភេទក្នុងការជ្រើសរើសផងដែរ។
Article image
ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy S21 series គឺទទួលនូវការកម្មង់ទិញមុននៅក្នុងប្រទេសចិនផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 14 ខែមករាឆ្នាំនេះ ហើយក៏មានការបញ្ចាក់ថា ការកម្ម៉ង់ទិញមុននេះគឺមានលេខ ID លេខទូរស័ព្ទ និងលេខរបស់ឧបករណ៍ដូចជា (IMEI, MEID, serial number, MAC Address និងជាច្រើនទៀត)៕
Samsung Galaxy S21 Series អាចនឹងដកចេញនូវរន្ធដោត microSD Card ហើយទីផ្សារមួយចំនួន អាចមានឆ្នាំងសាក និងមួយចំនួនគ្មានឆ្នាំងសាកនោះទេ