ស្វែងរកពួកយើង:

Redmi K40 ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon SM7350 មានល្បឿនលឿនជាងបន្ទះឈីប Snapdragon 765G

ដោយ

Koun Jab Luffy

04 មករា 2021 09:31 យប់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ប្រភពជាច្រើនរបស់ចិននេះបានរកឃើញនូវស្មាតហ្វូន Xiaomi មួយដែលមានស្បែក MIUI 12។ ស្មាតហ្វូនថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 7 series SoC។ មានការបញ្ជាក់ថា នេះគឺជា version របស់ស្មាតហ្វូន Redmi K40 ថ្មីផងដែរ។ បន្ទះឈីបនេះ គឺមានលេខម៉ូឌែលថា Qualcomm Snapdragon SM7350 ហើយវាគឺជាជំនាន់បន្ទាប់របស់បន្ទះឈីប Qualcomm Snapdragon 765G។
បន្ទះឈីប Snapdragon 7 Series platform ថ្មីរបស់ក្រុមហ៊ុន Qualcomm នេះគឺនឹងក្លាយជាគូប្រកួតប្រជែងដ៏សំខាន់ជាមួយនឹងបន្ទះឈីប 5nm Exynos 1080 platform ដែលប្រើប្រាស់នូវម៉ូដឹម 5G modem និង Mediatek MT6893 SoC ។ គំរូនេះគឺមា នពិន្ទុច្រើនជាង 530,000 នៅលើ AnTuTu ដែលមានន័យថា វាគឺលឿនជាងបន្ទះឈីប Snapdragon 765G ប៉ុន្តែវាមិនដល់កម្រិតនៃបន្ទះឈីប Snapdragon 865 ដែលមានពិន្ទុច្រើនជាង  600,000។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន Redmi K30 5G បានបង្ហាញខ្លួននៅចុងឆ្នាំ 2019 នេះដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G SoC សម្រាប់បន្ទះឈីប Snapdragon SM7350 គឺប្រើប្រាស់នៅលើស្មាតហ្វូន Redmi K40 ខណៈពេលដែលស្មាតហ្វូន Redmi K40 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 888 SoC ។  កាលពីពេលមុននេះ លោក Lu Weibing នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Redmi បានប្រកាសថា ក្រុមហ៊ុន Redmi នឹងក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនដែល នឹងបង្ហាញនូវស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC នេះ។ ស្មាតហ្វូន Redmi K40 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon SM7350 នេះគឺនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Redmi K40 Pro ផងដែរ។
Article image
ថ្មីៗនេះក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីប Snapdragon 888។ បន្ទះឈីបថ្មីនេះ គឺមានបច្ចេកវិទ្យាជាច្រើនដែលផ្អែកនៅលើដំណើរការនៃបច្ចេកវិទ្យា 5nm។ មកដល់ថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានចាប់ផ្តើមប្រើប្រាស់នូវបន្ទះឈីបថ្មីនេះសម្រាប់ស្មាតហ្វូនឆ្នាំ 2021 របស់ខ្លួន។ សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍នោះ លោក Lei Jun ក៏បាននិយាយថា ស្មាតហ្វូន Xiaomi Mi 11 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប Snapdragon 888 នេះផងដែរ។ Xiaomi ក៏បានបញ្ជាក់ថា ស្មាតហ្វូន Mi 11 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 នេះ។ លោក  Lu Weibing អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Redmi នេះ ក៏បានប្រកាសដែរថា ក្រុមហ៊ុន Redmi ក៏នឹងបង្ហាញនូវស្មាតហ្វូន Flagships ដែលមានបន្ទះឈីបនេះដែរ៕
Redmi K40 ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon SM7350 មានល្បឿនលឿនជាងបន្ទះឈីប Snapdragon 765G