ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ព័ត៌មានផ្លូវការណ៍៖ ព្រឹត្តិការណ៍ Samsung Galaxy Unpacked 2021 នឹងធ្វើឡើងនៅថ្ងៃទី 14 ខែមករានេះ

ដោយ

Koun Jab Luffy

05 មករា 2021 09:59 ព្រឹក

អាន 2 នាទី

Article image
អស់រយៈពេលជាច្រើនខែមកហើយ ពាក្យចចាមអារ៉ាមជាច្រើន គឺបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy S21 series ស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 14 ខែមករានេះ។ នៅថ្ងៃនេះ ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យទាំងអស់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានចេញបញ្ជាក់ថា ព្រឹត្តិការណ៍ Galaxy Unpacked 2021 នឹងធ្វើឡើងនៅថ្ងៃទី 14 ខែមករានេះពិតមែនហើយ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះ នៅមិនទាន់បញ្ចាក់អំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Galaxy S21 series នេះទេ។
ក្រុមហ៊ុននៅមិនបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូនដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ក្រោយនេះទេ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Flagships ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងមានឈ្មោះហៅថា Galaxy S21, Galaxy S21+ និង Galaxy S21 Ultra។ នៅក្នុងការផ្សព្វផ្សាយថ្មីនេះ មានការបង្ហាញអំពីកាមេរ៉ារបស់ស្មាតហ្វូន Galaxy S21 នេះ។ នៅក្នុងរូបភាពនេះ មានការបង្ហាញអំពីកាមេរ៉ារបស់ស្មាតហ្វូន Galaxy S21 ផងដែរ។ របាយការណ៍ជាច្រើននាពេលថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូន Galaxy S21, S21+ និង S21 Ultra នឹងមានអេក្រង់ទំហំ 6.2-inch, 6.7-inch និង 6.8-inch S-AMOLED ជាមួយនឹងការឌីស្សាញជាមួយនឹង punch-hole។
Article image
សម្រាប់ម៉ូឌែលប្រភេទ Ultra គឺមានកម្រិតភាពច្បាស់ QHD+ និងស្មាតហ្វូនម៉ូឌែលមួយទៀត គឺមានកម្រិតអេក្រង់ FHD+។ ស្មាតហ្វូនទាំងនេះគឺមានកម្រិត 120Hz refresh rate និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh, 4,800mAh និង 5,000mAh។ ស្មាតហ្វូន Galaxy S21 និង S21+ នឹងមានកាមេរ៉ា 12-megapixel (main) + 12-megapixel (ultra wide) + 64-megapixel (telephoto) ។ សម្រាប់ម៉ូឌែល Ultra នេះគឺមានកាមេរ៉ាទំហំ  108-megapixel (main) + 12-megapixel (ultrawide) + 10-megapixel (telephoto) + 10-megapixel (telephoto) ។ សម្រាប់ម៉ូឌែល Ultra នេះគឺមានកាមេរ៉ាខាងមុខទំហំ40-megapixel selfie ខណៈពេលដែលស្មាតហ្វូន S21 និង S21 Plus គឺមានកាមេរ៉ាខាងមុខទំហំ 10-megapixel selfie។
ស្មាតហ្វូន Galaxy S21 series គឺមានបន្ទះឈីប Snapdragon 888 ឬ Exynos 2100 SoC ។ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវកាសស្តាប់ Galaxy Buds Pro earbuds ជាមួយនឹងស្មាតហ្វូន Galaxy S21 series នៅថ្ងៃទី 14 ខែមករានេះផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ព័ត៌មានផ្លូវការណ៍៖ ព្រឹត្តិការណ៍ Samsung Galaxy Unpacked 2021 នឹងធ្វើឡើងនៅថ្ងៃទី 14 ខែមករានេះ