ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Mate 40 Series បានបង្ហាញខ្លួននៅលើទីផ្សារសារជាថ្មីម្តងទៀត ប្រើពេលត្រឹមតែ 11 វិនាទីប៉ុណ្ណោះ អស់ស្តុករលីង

ដោយ

Koun Jab Luffy

05 មករា 2021 12:48 ល្ងាច

អាន 2 នាទី

Article image
នៅក្នុងខែតុលា ឆ្នាំ 2020 នេះក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការអំពីវត្តមានរបស់ស្មាតហ្វូន Mate 40 series របស់ខ្លួន។ ស្មាតហ្វូននេះ គឺមាន 4 ម៉ូឌែលនោះគឺ Huawei Mate 40, Mate 40 Pro, Mate 40 Pro + និង Mate 40 RS ។ ស្មាតហ្វូន Mate 40 និង Mate 40 Pro នឹងដាក់លក់នៅថ្ងៃនេះ។ នៅក្នុងការលក់ដំបូងនេះ ស្មាតហ្វូន Huawei Mate 40 នេះគឺលក់នៅក្នុងតម្លៃចាប់ផ្តើម 4999 yuan ($774) ហើយវាលក់អស់រលីងនៅក្នុងពេលត្រឹមតែ 11 វិនាទីប៉ុណ្ណោះ។
យោងតាមទិន្នន័យព័ត៌មាននៅលើ JD.com មានការបង្ហាញថា ស្មាតហ្វូន Huawei Mate 40 series គឺជាស្មាតហ្វូនដែលមានការពេញនិយមខ្លាំងជាងគេ។ ទិន្នន័យនេះ មានការបង្ហាញនៅក្នុងពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ ចំនួនអ្នកស្វែងរកនូវស្មាតហ្វូន Mate 40 series នេះ មានចំនួន 600% ខ្ពស់ជាងស្មាតហ្វូន Mate 30 series ក្នុងរយៈពេលដូចគ្នា។ នៅលើ JD.com នេះ ក៏មានការលក់ស្មាតហ្វូន Mate 40 Series នៅថ្ងៃដំបូង នៅក្នុងក៏មានការផ្តល់នូវលក្ខណៈពិសេសមួយចំនួនផងដែរ៖
•ការសងលុយជូនវិញនៅក្នុងពេលមួយខែ
•ការដូរថ្មថ្មីមួយឆ្នាំពេញ
•ការដូរស្មាតហ្វូនចាស់យកស្មាតហ្វូនថ្មី Mate 40 series ជាមួយនឹងការទទួលបាននូវទឹកប្រាក់ខ្ពស់ដល់ទៅ  3,000 yuan ($448) (អាស្រ័យទៅលើស្ថានភាពទូរស័ព្ទចាស់)
Article image
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Mate 40 Pro, Mate 40 Pro+ និង Mate 40 RS Porsche Design ប្រើប្រាស់នូវបន្ទះឈីប Kirin 9000 ខណៈដែលស្មាតហ្វូន Mate 40 គឺប្រើប្រាស់នូវបន្ទះឈីប Kirin 9000E ប៉ុណ្ណោះ។ បន្ទះឈីប Kirin 9000 5G នេះ ប្រើប្រាស់នូវដំណើរការ 5nm ដែលមានត្រង់ស៊ីស្ទ័រចំនួន 15.3 ពាន់លាន CPU ចំនួន 8-Core ក្រាហ្វិកកាត 24-core Mali-G78 GPU ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.