no-alternative title
no-alternative title

realme ប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល V15 5G ដែលបំពាក់បន្ទះឈីប Dimensity 800U មានកាមេរ៉ាក្រោយបីគ្រាប់ទំហំ 64MP និងបច្ចេកវិទ្យាសាកថ្មកំលាំង 50W

ក្រុមហ៊ុន realme បានប្រកាសចេញទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីដំបូងសម្រាប់ឆ្នាំ 2021 ដែលមានឈ្មោះថា realme V15 5G។ ស្មាតហ្វូនឆ្លាតវៃជំនាន់ថ្មី 2021 របស់ realme មួយនេះបំពាក់អេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ AMOLED Single Punch-Hole Display កម្រិត Full-HD+ មាន refresh rate 90Hz ជាមួយកម្រិតសំពាធសំគាល់ Touch Sampling rate 180Hz និងមានកម្រិតពន្លឺ 600nits ព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យា In-Display Fingerprint Scanner ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បន្ទះអេក្រង់ AMOLED ដែល realme បំពាក់នៅលើ V15 5G គឺផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung។ នៅត្រង់រន្ធទំលុះអេក្រង់ស្ថិតនៅខាងឆ្វេងជិតកែងនៃគែមអេក្រង់ខាងលើមានបង្កប់នូវកាមេរ៉ាសែលហ្វីមួយគ្រាប់ទំហំ16MP។ ងាកមកផ្នែកខាងក្រោយរបស់ realme V15 5G វិញគឺមានរំលេចដោយកញ្ចប់លែនកាមេរ៉ាចំនួនបីគ្រាប់ដាំជាបន្ទាត់បញ្ឈរអមដោយអំពូលភ្លើង LED Flash មួយខ្សែនៅខាងឆ្វេង។ ប្រព័ន្ធកាមេរ៉ាក្រោយរបស់ realme V15 5G ប្រើប្រាស់សែនស័រកាមេរ៉ាគោលទំហំ 64MP (f/1.7) ជាមួយសែនស័រ Ultra-wide 119 ដឺក្រេទំហំ 8MP (F2.3) និងសែនស័រ Macro ទំហំ 2MP(f/2.4)។ ប្រព័ន្ធកាមេរ៉ាមុខ-ក្រោយរបស់ realme V15 5G មានភ្ជាប់នូវមុខងារ Super Night Mode, AI Beauty, Portrait Mode, Movie Mode, និង UIS Max Video record។ 

ស្មាតហ្វូនជំនាន់ថ្មី realme ដែលចេញបើកទំព័រឆ្នាំ 2021 នេះបំពាក់នូវបន្ទះឈីប MediaTek Dimensity 800U SoC ភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងកំដៅ Copper tube System។ ស្មាតហ្វូនជំនាន់ថ្មីនេះមានរ៉េមទំហំ 6GB/8GB, អង្គផ្ទុកទិន្នន័យទំហំ 128GB ប្រតិបត្តិការដោយ Android 10 ស្រោបដោយ realme UI1.0 ចេញពីប្រអប់ ប៉ុន្តែ realme បានសន្យាថានឹងបញ្ចេញកំនែបច្ចុប្បន្នភាពឡើងទៅ Android 11 ជាមួយ realme UI2.0 ក្នុងពេលឆាប់ខាងមុខនេះ។ ព្រមជាមួយគ្នានេះដែរ realme V15 5G ទ្រទ្រង់នូវបច្ចេកវិទ្យាសេវា Dual-mode 5G (SA/NSA)ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសំឡេង Dirac និង Hi-Res Audio ផងដែរ។

realme V15 5G មានថ្មទំហំ 4,310mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 50W ដែលសាកចូលតាមរយះរន្ធចម្លង USB-C ប៉ុន្តែកាន់តែពិសេសនោះគឺត្រង់ថា realme បានដាក់ឆ្នាំងសាកមកនៅក្នុងប្រអប់ដែលមានកំលាំងដល់ 65W ឯណោះ។ ប៉ុន្តែ realme បានដកចេញនូវរន្ធដោតកាស 3.5mm ពី V15 5G ដោយជំនួសមកវិញនូវឌុយតពី USB-C ទៅ 3.5mm Headphone Jack វិញ។ realme V15 5G ប្រសូត្រចេញមកមានជម្រើសពណ៌ទឹកប្រាក់ (Crescent Silver), ពណ៌ខៀវ (Mirror Lake Black) និងពណ៌ប្រដេញចម្រុះហៅថា Koi Color។

ហើយពណ៌ Koi នេះគឺមានទំងន់ស្រាលជាង 3 ក្រាម និងកម្រាស់ស្តើងជាងប្រមាណ 0.2mm បើធៀបនឹងម៉ូដែលពីរពណ៌ផ្សេងទៀត។ realme នឹងប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មីនេះនៅថ្ងៃទី 14 ខែមករា ឆ្នាំ 2021 សម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃខ្ទង់ $230 សម្រាប់ម៉ូដែលមានរ៉េមទំហំ 6GB និងខ្ទង់ $307 សម្រាប់ម៉ូដែលរ៉េមទំហំ 8GB។ ហើយអតិថិជន 100,000 នាក់ដំបូងនឹងមានឪកាសឈ្នះរង្វាន់ម៉ាស៊ីនបកប្រែភាសាមួយគ្រឿងតាមរយះការចាប់ឆ្នោត Koi Blessing Lottery៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន