ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ហ្គេមមីងហ្វូន BLACK SHARK 3 ទទួលបាននូវវិញ្ញាបនបត្រហើយដោយមានបំពាក់នូវបច្ចេកវិទ្យា 5G ថែមទៀតផង

ដោយ

Koun Jab Luffy

30 ធ្នូ 2019 02:11 យប់ជ្រៅ

អាន 2 នាទី

Article image
នៅក្នុងមួយរយៈពេលចុងក្រោយនេះ ហ្វេនៗប្រហែលជាមិនបានលឺព័ត៌មានជាច្រនអំពីស្មាតហ្វូន Black Shark ថ្មីនោះទេ។ នេះប្រហែលជារឿងដែលចម្លែក គឺដោយសារតែស្មាតហ្វូន Black Shark គឺតែងតែជាស្មាតហ្វូនដែលឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងត្រកូលស្មាតហ្វូនលេងហ្គេម ដែលល្អបំផុតក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ នេះក៏ជាស្មាតហ្វូននៃសករាជថ្មីរបស់បច្ចេកវិទ្យា 5G ផងដែរ។ ស្មាតហ្វូន Black Shark 5G ពិតជាបង្ហាញខ្លួនយ៉ាងពិតប្រាកដមែន។ នៅថ្ងៃនេះ វាមានការរាយការណ៍អំពីស្មាតហ្វូន Black Shark ដែលដំណើរការនូវបច្ចេកវិទ្យា 5G ដែលទើបតែទទួលបាននូវវិញ្ញាបនបត្រពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានហើយ។ ប្រភពដដែលនេះ បានបញ្ជាក់ថា នេះគឺជាស្មាតហ្វូន Black Shark 3 5G version ។
សូមជំរាបថា កាលពីថ្ងៃទី 20 ខែធ្នូនេះ ស្មាតហ្វូនម៉ូឌែលថ្មីមួយដែលមានលេខកូដ ‘Shark KLE-A0’ ត្រូវទទួលបាននូវវិញ្ញាបនបត្រពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរួចរាល់ហើយ។ ប្រភពនេះ ក៏បាបបញ្ជាក់បន្ថែមថា ម៉ូឌែលរបស់ស្មាតហ្វូននេះ ក៏ប្រហែលជាស្មាតហ្វូន Black Shark 3 5G ហើយវានឹងបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះដូចគ្នា។ កាលពីពេលមុននេះ ស្ថាបនិករបស់ក្រុមហ៊ុន Black Shark និងជា CEO គឺលោក Wu Shimin បាននិយាយថា ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុន Black Shark គឺមានគំរូរបស់វារួចរាល់ហើយ ហើយវាក៏ស្ថិតនៅក្នុងដំណាក់កាលនៃការចាប់ផ្តើមផងដែរ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆមាសទី 1 នៅឆ្នាំក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ វានៅមិនទាន់មានព័ត៌មានជាក់លាក់អំពីការប្រកាសបង្ហាញវត្តមានស្មាតហ្វូននេះនៅឡើយទេ។
Article image
ដូចអ្វីដែលអ្នកនៅចងចាំ សម្រាប់ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Black Shark នោះ គឺស្មាតហ្វូនលេងហ្គេម Black Shark 2 Pro ។ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 Plus និងថាមពលថ្មទំហំ 4000mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 27W fast charge ថែមទៀតផង។ យើងអាចនិយាយបានថា ថាសរឹងផ្ទុកទិន្នន័យ UFS 3.0 storage និងអេក្រង់ដែលមានកម្រិត 240Hz នេះពិតជាអស្ចារ្យបំផុត។ សរុបមក ស្មាតហ្វូន Black Shark 3 5G version នេះនឹងមានលក្ខណៈដែលគួរចាប់អារម្មណ៍ខ្លាំងបំផុត៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ហ្គេមមីងហ្វូន BLACK SHARK 3 ទទួលបាននូវវិញ្ញាបនបត្រហើយដោយមានបំពាក់នូវបច្ចេកវិទ្យា 5G ថែមទៀតផង