no-alternative title
no-alternative title

ស្មាតហ្វូន realme GT 5G នឹងមានអេក្រង់ OLED កម្រិត 160Hz Refresh Rate ហើយនិងមានបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 125W Fast Charging

នៅថ្ងៃនេះ ក្រុមហ៊ុន realme បានបញ្ជាក់ថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូន realme GT 5G នៅក្នុងប្រទេសចិន នៅថ្ងៃទី 4 ខែមីនានេះហើយ។ រូបភាពនៃការបង្ហាញស្មាតហ្វូននេះ បានបង្ហើបថា ស្មាតហ្វូន realme GT នេះ នឹងមានកម្រិតអេក្រង់ Refresh Rate ខ្ពស់ ហើយនិងបន្ទះឈីបខ្លាំងក្លា និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។ បន្ទាប់ពីការបញ្ជាក់ជាផ្លូវការនេះ អ្នកទម្លាយ Abhishek Yadav បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពមួយដែលជាចេញពីប្រទេសចិន បានទម្លាយថា ស្មាតហ្វូន realme GT 5G មានអេក្រង់ OLED ដែលលមានកម្រិត Refresh Rate 160Hz។ ក្រុមហ៊ុនម៉ាកយីហោជាច្រើនដូចជា ASUS, Lenovo, vivo, Xiaomi និង ZTE ក៏បានបង្ហាញនូវស្មាតហ្វូនជាច្រើនជាមួយនឹងកម្រិត 144Hz Refresh Rate ផងដែរ។ ជាមួយនឹងការបង្ហាញនូវស្មាតហ្វូន realme GT នេះ ក្រុមហ៊ុន realme អាចនឹងក្លាយជាម៉ាកយីហោដំបូងបំផុតគេ ដែលបង្ហាញស្មាតហ្វូន ដែលមានអេក្រង់កម្រិត 160Hz។ ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យា 125W Fast Charging ឬ បច្ចេកវិទ្យា UltraDart Technology ថែមទៀតផង។

ព័ត៌មានដូចគ្នាក៏មានការចែករំលែកដោយអ្នកទម្លាយ Ice Universe កាលពីខែមុននេះផងដែរ។ ការទម្លាយនេះ បានអះអាងថា ស្មាតហ្វូននេះ មានអេក្រង់ OLED ទំហំ 6.81 អ៊ីងនិងមានកម្រិត Refresh Rate 160Hz ជាមួយនឹងកម្រិតភាពច្បាស់ 3200x1440 pixels។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 64-megapixel+13-megapixel+13-megapixel និងមានថ្មកម្លាំង 5,000mAh និងមានភ្ជាប់នូវបច្ចេកវិទ្យា 125W charging ផងដែរ។ និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ដំណើរការជាមួយបន្ទះឈីប Snapdragon 888 SoC មានរ៉េម 12GB LPDDR5 និងមានមេម៉ូរី 512GB។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 11 OS និងស្បែក Realme UI 2.0។ ស្មាតហ្វូននេះ នឹងមានផ្នែកខាងក្រោយជាកញ្ចក់ ឬស្បែក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន