no-alternative title
no-alternative title

realme GT បញ្ចេញរូបរាងលើកដំបូងក្នុងដៃស្រីស្អាត Yang Mi នៅមុនថ្ងៃប្រកាសផ្លូវការណ៍ នាថ្ងៃទី 04 ខែមីនាខាងមុខនេះ

ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ realme ម៉ូដែល Race ឬ GT នឹងត្រូវប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 04 ខែមិនា ខាងមុខនេះ។ ហើយនៅថ្ងៃនេះគឺមានការបង្ហោះចេញនូវរូបភាពផ្លូវការណ៍របស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរនៅលើគណនី Weibo មួយរបស់ចិន។ ចំពោះរូបភាពស្មាតហ្វូន realme GT ដែលយើងបានឃើញថ្ងៃនេះគឺមានពណ៌ខៀវ ដែលជាពណ៌ប្រដេញ ហើយបើតាមប្រភពព័ត៌មានដែលបានបែកធ្លាយនាពេលកន្លងមកបានបញ្ជាក់ថា realme GT គឺមានម៉ូដែលប្រើស្បែកពណ៌លឿងមួយទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើរូបភាពយើងបានឃើញនូវប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់ ដែលត្រូវបានគេដឹងថាប្រើប្រាស់ Main Sensor ទំហំ 64MP ហើយស្មាតហ្វូនជំនាន់ថ្មីនេះក៏នូវរក្សារន្ធដោតកាសខ្នាត 3.5mm ផងដែរ។ ស្មាតហ្វូនកំពូលជំនាន់ថ្មី realme GT ត្រូវបានប្រភពព័ត៌មានជាច្រើនបានបង្ហើបថានឹងបំពាក់នូវបន្ទះបង្ហាញ OLED Display កម្រិតបង្ហាញ Quad-HD+ ទ្រទ្រង់មុខងារ HDR10 និងមានកម្រិត refresh rate ដល់ 160Hz។ ជាងនេះទៅទៀតបើ realme GT នឹងមានថ្មទំហំធំដល់ 5,000mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 125W ប៉ុន្តែ បើតាមការបញ្ជាក់ពីស្ថាប័ន 3C របស់ចិនកាលពីពេលថ្មីៗនេះគឺថាវាទ្រទ្រង់កំលាំងសាកត្រឹម 65W ប៉ុណ្ណោះ។

បន្ថែមពីនេះនៅលើផ្ទាំង Poster គឺបានបង្ហាញថាក្រុមហ៊ុន realme បានបង្ហាញពីតារាថ្មីរបស់ខ្លួនផងដែរគឺជាកញ្ញា Yang Mi ដែលជាតារាសម្តែងជនជាតិចិនដ៏ល្បីល្បាញ និងលេចធ្លោមួយរូប ដែលទទួលបានពានរង្វាន់រាប់រយកន្លងមក ហើយបើតាមរបាយការណ៍របស់ Forbes ក្នុងប្រទេសចិនបានបញ្ជាក់ថា Yang Mi បានឈរនៅចំណាត់ថ្នាក់លេខ  6 នៃតារាល្បី 100 នាក់ក្នុងប្រទេសចិនក្នុងឆ្នាំ 2020។ ហើយសម្រាប់ស្មាតហ្វូន realme GT 5G ដែលមានលេដកូដ RMX2022 ត្រៀមបង្ហាញវត្តមានជាមួយនឹងកញ្ញា Yang Mi នៅថ្ងៃទី 04 ខែមិនា ខាងមុន ត្រូវបានគេបញ្ជាក់ថានឹងប្រើបន្ទះឈីប Snapdragon 888 ភ្ជាប់នូវរ៉េមទំហំ 12GB LPDDR5 ជាមួយអង្គផ្ទុកទិន្នន័យ 256GB UFS3.1 និងប្រតិបត្តិការដោយ Android 11 ជាមួយផ្ទៃ realme UI2.0៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន