
ឆ្លាមខ្មៅ ឬ Black Shark គឺជាស្មាតហ្វូនប្រភេទ Gaming របស់ក្រុមហ៊ុន Xiaomi ដែលទទួលបានការគាំទ្រខ្លាំងមិនធម្មតាពីសំណាក់ Power User ឬ Gamers ដែលនិយមការលេងហ្គេមនៅលើម៉ាស៊ីនស្មាតហ្វូន។ ហើយពីជំនាន់ដំបូងមកដល់ជំនាន់ទី 2 ស្មាតហ្វូនឆ្លាមខ្មៅនេះត្រូវបានក្រុមហ៊ុនធ្វើការ Upgrade កាន់តែប្រសើរឡើងទាំងផ្នែក Hardware និងផ្នែក Software។ ជាមួយនឹងភាពជោគជ័យគួរអោយស្ញប់ស្ញែងបែបនេះបានធ្វើអោយក្រុមហ៊ុន Xiaomi មានទឹកចិត្តកាន់តែខ្លាំងក្នុងការផលិតស្មាតហ្វូន Gaming របស់ខ្លួនដើម្បីវាយលុកទីផ្សារបន្តទៀត។
បើតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថាក្រុមហ៊ុន Xiaomi នឹងប្រកាសចេញស្មាតហ្វូន Black Shark ជំនាន់ថ្មីដែលជាជំនាន់ទី 3 គឺ Black Shark 3 5GB ក្នុងពេលឆាប់ៗខាងមុខនេះ ដោយស្មាតហ្វូនជំនាន់ថ្មីនេះគឺបានទទួលវិញ្ញាបនប័ត្របញ្ជាក់ការផលិតពីស្ថាប័ន MIIT រួចរាល់ហើយដូចនេះគ្មានអ្វីត្រូវមន្ទឹលសង្ស័យអំពីស្មាតហ្វូនមួយនេះទៀតនោះទេ។ ទោះយ៉ាងណាក៏ដោយការភ្ជាប់នូវប្រព័ន្ធសេវា 5G នឹងមិនមែនជាលក្ខណៈពិសេសតែមួយមុខសម្រាប់អនាគតស្មាតហ្វូន Black Shark ជំនាន់ទី 3 នោះទេ ប៉ុន្តែលក្ខណៈពិសេសបំផុត និងងគួរអោយចាប់អារម្មណ៍ខ្លាំងជាងប្រព័ន្ធសេវា 5G ទៀតនោះគឺថា Black Shark 3 នឹងបំពាក់មកជាមួយនូវរ៉េមទំហំធំបំផុតដល់ទៅ 16GB ឯណោះ នេះបើយោងតាមប្រភពព័ត៌មានចចាមអារ៉ាមចុងក្រោយដែលបានចុះផ្សាយកាលពីថ្មីៗនេះ។

ហើយព័ត៌មាននេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ដែលជា Power User ព្រោះថាពួកគេត្រៀមខ្លួនទទួលយកស្មាតហ្វូនដែលមានកំលាំងប្រើការកាន់តែខ្លាំងក្លាបំផុតសម្រាប់ការប្រើប្រាស់របស់ពួកគេ។ យ៉ាងណាមិញបើតាមប្រភពព័ត៌មានពីក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក Hardward ហៅថា “OEM” បានលើកឡើងថាប្រសិនបើគ្មានក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងអាចផលិតស្មាតហ្វូនដែលបំពាក់រ៉េមទំហំធំដល់ 16GB នោះទេ មានន័យថា Black Shark 3 5G គឺពិតជាកំពូលស្មាតហ្វូន Gaming ដែលបំពាក់នូវរ៉េមទំហំ 16GB ដំបូងគេបង្អស់ក្នុងលោក ហើយវាអាចនឹងមានឱកាសច្រើនក្នុងការក្តោបក្តាប់ទីផ្សារ Gaming Phone មុនគូប្រកូតរបស់វាដូចជា Razar Phone និង Asus ROG Phone ក្នុងដើមឆ្នាំ 2020 នេះ៕
