no-alternative title

OPPO បានប្រកាសចាប់ដៃគូជាមួយនិងក្រុមហ៊ុនធំៗជាច្រើន ដើម្បីនាំមកនូវបច្ចេកវិទ្យាសាកលឿន ឥតខ្សែ ដល់មនុស្សគ្រប់រូប ងាយៗ អាចសាកបានគ្រប់ទីកន្លែង

នៅថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ ក្នុងក្រុងសៀងហៃ OPPO ដែលជាក្រុមហ៊ុនឧបករណ៍ឆ្លាតវៃ បានបោះជំហានទៅកាន់យុគសម័យថ្មីនៃបច្ចេកវិទ្យាសាកថ្មទូរសព្ទ ដោយចាប់ដំណើរការគម្រោងសាកថ្មរបស់ខ្លួនដែលមានឈ្មោះថា The Flash Initiative ។ ដោយផ្អែកលើជោគជ័យនៃបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលត្រួសត្រាយនាំមុខរបស់ OPPO នោះយើងនឹងឃើញចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណបច្ចេកវិទ្យា OPPO ដើម្បីជួយក្នុងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន ទៅគ្រប់ផ្នែកនៃជីវិតរបស់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនដែលជាដៃគូថ្មីទាំងនេះ រួមមាន ក្រុមហ៊ុន FAW-Volkswagen ក្រុមហ៊ុន Anker និង ក្រុមហ៊ុនផលិត NXP Semiconductors ដែលជាអ្នកផលិតយានយន្ត ផលិតឧបករណ៍សាកថ្មចល័ត និងផលិតបន្ទះឈីប។ ផលិតផលរបស់ក្រុមហ៊ុនជាដៃគូទាំងនេះ បានផ្តល់ជូនអ្នកប្រើប្រាស់នូវបីចំណុចដែលបានកំណត់ ដែលភាគច្រើនឧបករណ៍ទាំងនោះ សាកបានក្នុងផ្ទះ តាមឡាន និងសាកបានតាមកន្លែងសាធារណៈ។ ដៃគូនីមួយៗ នឹងធ្វើការដោយផ្អែកលើការរចនាបច្ចេកទេសមានកម្មសិទ្ធិដែលបានបង្កើតដោយ OPPO ដែលបានដាក់ពាក្យសុំប៉ាតង់បច្ចេកវិទ្យាសាកថ្មចំនួនជាង 2,950 ប៉ាតង់នៅទូទាំងពិភពលោក និងមានប៉ាតង់ចំនួនជាង 1400 ដែលបានផ្តល់ជូនសិទ្ធិអាចប្រើប្រាស់បាន។

គម្រោងបច្ចេកវិទ្យា Flash Initiative បានកើតចេញពីការប្តេជ្ញាចិត្តរបស់ OPPO ដើម្បីធ្វើឱ្យការរស់នៅរបស់អតិថិជនមានភាពងាយស្រួលជាងមុន ក៏ព្រោះវាវាបានចាប់យក IP ដែលអាចសាកទូរសព្ទនៅផ្ទះ សាកក្នុង រថយន្ត និងទីសាធារណៈនិងបន្ទះឈីបនៅខាងក្នុងបំពាក់នូវបបច្ចេកវិទ្យាជាច្រើនផងដែរ។

លោក Adler Feng នាយកជាន់ខ្ពស់លក់នៃកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុន OPPO បានមានប្រសាសន៍ឯ MWCS ថ្ងៃនេះថា “គំនិតផ្តួចផ្តើមអំពីបច្ចេកវិទ្យសាកថ្មលឿន Flash Initiative បានបង្ហាញអំពីជំនឿរបស់ OPPO លើបច្ចេកវិទ្យាផ្តោតលើតម្រូវការមនុស្ស ដែលធ្វើឱ្យមានភាពខុសគ្នានៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ទាំងនេះក៏ព្រោះតែបច្ចេកវិទ្យានៃដៃគូថ្មីៗដែលមានអាជ្ញាប័ណ្ណកម្មសិទ្ធិ ដែលប្រើបានដល់មនុស្សច្រើនជាងមុន។ នេះគឺជាជំហានដ៏សំខាន់មួយ ឱ្យអ្នកប្រើប្រាស់មានសេរីភាពជាងមុន ក្នុងការប្រើឧបករណ៍វៃឆ្លាតរបស់ពួកគេ តាមអ្វីដែលចង់ធ្វើ មិនថាពួកគេត្រូវធ្វើអ្វី ឬនៅកន្លែងណា ក៏ដោយ។ 

លោក Cynthia Tan នាយកផ្នែកយីយ៉ោនៃក្រុមហ៊ុន Anker Innovations China បាននិយាយនិងសម្តែងក្តីរីករាយផងដែរថារ “ អតិថិជនជាអាទិភាពខ្ពស់បំផុតរបស់យើង ហេតុដូច្នេះហើយបានជាក្រុមហ៊ុន Anker ចាប់ដៃសហការជាមួយនឹង OPPO ដោយយើងយល់ថាគំនិតស៊ីគ្នាលើ ទស្សនវិស័យបំពេញតម្រូវការមនុស្ស ។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនតែងចង់បានការច្នៃប្រឌិត ដើម្បីនាំយកបច្ចេកវិទ្យាសាកថ្មល្អបំផុត  ទៅមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។ តាមរយៈការធ្វើការសហការជាមួយក្រុមហ៊ុន OPPO យើងសង្ឃឹមថានឹងផ្តល់បទពិសោធសាកថ្មលឿនថ្មីៗដល់អតិថិជន” ។

លោក Will Wang នាយកផ្នែក Smart Power & IoT Solutions ប្រចាំតំបន់ APAC នៃ ក្រុមហ៊ុន NXP Semiconductors មានប្រសាសន៍ថា“ យើងកំពុងកសាងពិភពលោកដ៏វៃឆ្លាតជាងមុន ហើយបច្ចេកវិទ្យា សាកថ្មលឿនជាងមុន គឺជាផ្នែកសំខាន់មួយក្នុងទិសដៅនេះ។ ប្រសិនបើយើងនឹងកែលម្អជីវិតមនុស្សតាមរយៈបច្ចេកវិទ្យា នោះនឹងធ្វើឱ្យបទពិសោធន៍ប្រចាំថ្ងៃរបស់មនុស្ស មានភាពងាយស្រួលជាងមុន ពិសេសបច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO (VOOC flash charging ) នេះពិតជាធ្វើបាន។ "

មន្ទីរពិសោធន៍វិញ្ញាបនប័ត្របច្ចេកវិទ្យា CTTL (មន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន - China Telecommunication Technology Laboratory) នឹងធ្វើតេស្តនិងបញ្ជាក់ផលិតផលដៃគូណាមួយដែលផលិតជាមួយបច្ចេកវិទ្យាសាកលឿន VOOC របស់ OPPO ។ ក្នុងនាមជាមន្ទីរពិសោធន៍វិញ្ញាបនប័ត្របច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន (CTTL) បានដឹកនាំបច្ចេកទេសក្នុងការបង្កើតស្តង់ដារសុវត្ថិភាពសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន ហើយបានផ្តល់ឱ្យ OPPO នូវចំណាត់ថ្នាក់ផ្កាយប្រាំ សម្រាប់បច្ចេកវិទ្យាសាកលឿន VOOC នេះ។ OPPO ក៏បានធ្វើការជាមួយ CTTL ដើម្បីអភិវឌ្ឍបច្ចេកទេសមួយដែលចែករំលែកព័ត៌មានដ៏មានតម្លៃទាក់ទងនឹងបច្ចេកវិទ្យាសាកថ្ម ជាពិសេសចំពោះឧបករណ៍ថ្មីនិងសុវត្ថិភាពអ្នកប្រើប្រាស់។ ការផ្សព្វផ្សាយនិងព័ត៌មាននេះនឹងត្រូវចេញផ្សាយនាពេលឆាប់ៗនេះ បន្ទាប់ពី MWC Shanghai ។

ភាពជាអ្នកនាំមុខលើបច្ចេកវិទ្យាសាកថ្ម

បច្ចេកវិទ្យាលឿន VOOC របស់ OPPO បានដំណើរការក្នុងឆ្នាំ 2014 ដែលបំពាក់លើស្មាតហ្វូនប្រមាណ 30 ម៉ូដែល ដែលមានបច្ចេកវិទ្យា VOOC និងបានផ្តល់បទពិសោធន៍សាកថ្មលឿនបំផុតដល់អ្នកប្រើប្រាស់ជាង 175 លាននាក់នៅជុំវិញពិភពលោក។ បច្ចេកវិទ្យាសាកថ្មលឿនចុងក្រោយរបស់ OPPO បានធ្វើឱ្យការសាកថ្មលឿន និងមានងាយស្រួលជាងមុន។ ឆ្នាំងសាក Mini SuperVOOC ទំហំ  50W អាចសាក ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ និងមានកម្រាស់ត្រឹមតែ 10.05mm ជាមួយនិងបណ្តោយ 82.2mm ដែលផ្តល់ភាពងាយស្រួលយកតាមខ្លួន និងដាក់ក្នុងហោប៉ៅ។ ចំពោះឆ្នាំងសាកឥតខ្សែ 65w AirVOOC អាចបញ្ចូលថាមពលថ្ម 4,000mAh ពេញត្រឹមតែ 30នាទី និងឆ្នាំងសាក 125W បញ្ចូលថាមពលថ្ម តែ 20នាទីប៉ុណ្ណោះ។ ផលិតផលនីមួយៗ ប្រើការសាកវ៉ុលទាប (Low Voltage) ជាមួយនឹងរចនាសម្ព័ន្ធកោសិកាការពារពីរស្រទាប់ (dual-cell structure) និងឧបករណ៍បញ្ចូលភ្លើងនិងឧបករណ៍ចាប់សញ្ញាសីតុណ្ហភាពជាច្រើន ដើម្បីគ្រប់គ្រងវ៉ុល និងកំដៅដោយស្វ័យប្រវត្តិ។

ដៃគូបច្ចេកវិទ្យាសាកថ្មថ្មីៗបំផុត

ការួមគ្នានៃគោលដៅដៃគូថ្មីបំផុតរបស់ OPPO បានផ្តល់លទ្ធភាពអតិថិជនអាចសាកថ្មលឿនក្នុងទម្រង់កាន់តែច្រើននិងផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗដែលធ្វើឱ្យជីវិតមានភាពងាយស្រួលនិងសំបូរបែប។

Anker ដែលជាម៉ាកផលិតផលអេឡិចត្រូនិកឈានមុខគេមួយលើពិភពលោក ដោយបង្កើតផលិតផលប្រកប ដោយភាពច្នៃប្រឌិតដោយរាប់ចាប់ពីផលិតផលដុំសាកថ្ម ឆ្នាំងសាក ម៉ាស៊ីនបូមធូលី ក៏ដូចជាកាសស្តាប់ត្រចៀក។ តាមរយៈការសហការជាមួយ OPPO ក្រុមហ៊ុន Anker នឹងជួយនាំមកនូវបច្ចេកវិទ្យាសាកថ្មលឿនទៅដល់មនុស្សរាប់លាននាក់។

FAW-Volkswagen គឺជាក្រុមហ៊ុនការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន FAW និងក្រុមហ៊ុន Volkswagen Group ដែលនឹងអាចឱ្យអ្នកប្រើសាកដែលមាន IP មួយ របស់ OPPO ដើម្បីបញ្ចូលថ្មសាកលឿនក្នុងរថយន្ត Volkswagen ដែលផលិតនៅប្រទេសចិន ដែលនឹងផ្តល់ថាមពល និងកម្លាំងសាកថ្ម ដល់អ្នកបើកបររថយន្តនិងអ្នកដំណើរ។

ក្រុមហ៊ុនផលិតបន្ទះឈីប NXP Semiconductors  នាំមកនូវដំណោះស្រាយដ៏ឆ្លាតវៃនិងការតភ្ជាប់នឹងវិស័យជាច្រើន ដោយរាប់ចាប់ពីទីក្រុងវៃឆ្លាត ដល់ឧស្សាហកម្មយានយន្ត ទូសព្ទចល័ត និងតាមគេហដ្ឋាន ដោយមានប្រវត្តិកសាងទំនាក់ទំនងយូរអង្វែង ក្រុមហ៊ុន NXP នឹងមានសិទ្ធិប្រើប៉ាតង់ OPPO ជាច្រើន ដើម្បីឱ្យបច្ចេកវិទ្យាស៊ីគ្នានិងបច្ចេកវិទ្យាសាកថ្ម VOOC ដោយឆ្លងកាត់បន្ទះសៀគ្វី (circuit board) ដែលនេះមានន័យថាការសាកថ្មអាចត្រូវបានបញ្ចូលទៅក្នុងកម្មវិធីយានយន្ត តាមកន្លែងសាធារណៈ និងកន្លែងឧស្សាហកម្មទំនើបៗ។

តោះទស្សនាវីដេអូអំពីបច្ចេកវិទ្យសាកសាកថ្មទូរសព្ទឆ្លាតដោយស្វ័យប្រវត្តិ និងមិនត្រូវការខ្សែអ្វីទាំងអស់ (Wireless Air Charging) ទើបឃើញថាប្លែកកម្រិតណា!

ងាយៗ អាចសាកបានគ្រប់ទីកន្លែង

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន