
ស្មាតហ្វូន Galaxy Z Flip រួមជាមួយនឹងស្មាតហ្វូន Galaxy S20 និង Galaxy S20+ ត្រូវបានបញ្ជាក់ជាផ្លូវការថា នឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះនៅក្នុងប្រទេសថៃ។ ស្មាតហ្វូននេះ ទើបតែទទួលបាននូវការអនុម័តដោយគណៈកម្មការទូរគមនាគមន៍ផ្សព្វផ្សាយជាតិរបស់ថៃ (NBTC)។ ស្មាតហ្វូននេះ គឺមានលេខកូដ SM-F700F, SM-G980Fនិង SM-G985F ហើយស្មាតហ្វូននេះ នឹងទ្រទ្រង់នូវស៊ីមពីរថែមទៀតផង។
ស្មាតហ្វូនម៉ូឌែលទាំងនេះ នឹងមានប្រភេទ LTE ផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតហ្វូន ប្រភេទ 5G versions នៅក្នុងប្រទេសថៃផងដែរ នៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ ការដាក់អោយដំនើរការពាណិជ្ជកម្មរបស់បច្ចេកវិទ្យា 5G ដំបូងបំផុតនៅក្នុងប្រទេសនេះនឹងដាក់អោយដំណើរការនៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Samsung នឹងដាក់លក់ស្មាតហ្វូន Galaxy S20 នៅក្នុងប្រទេសថៃសមរាប់ម៉ូឌែល LTE ប៉ុណ្ណោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន Galaxy S20 Ultra នេះគឺបង្ហាញខ្លួនជាម៉ូឌែល G ហើយវាប្រហែលជាមិនមានការឆ្លងកាត់ NBTC នោះទេ។ វាប្រហែលជាមិនបង្ហាញខ្លួននៅក្នុងប្រទេសថៃនោះទេ។

ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសថៃទេ ដោយសារតែប្រទេសនេះ នៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ 5G ប៉ុន្តែវានៅមានពេលជាច្រើនទៀតដែលស្មាតហ្វូន Galaxy S20 series នឹងដាក់លក់នៅលើទីផ្សារនោះ។ ក្រុមហ៊ុន Samsung ក៏ទុកឱកាសអោយអតិថិជននៅថៃទិញស្មាតហ្វូន Galaxy S20 Ultra នេះផងដែរប្រសិនបើពួកគេត្រូវការនោះ។ ស្មាតហ្វូន Galaxy Z Flip អាចនឹងដាក់លក់លឿនជាងស្មាតហ្វូន S20 ហើយវាអាចនឹងដាក់លក់នៅហាងជាច្រើននៅក្នុងរយៈពេលតែ 2 សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញវត្តមានរួចមក។ ស្មាតហ្វូន Galaxy S20 series ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់អតិថិជនជាច្រើននៅក្នុងខែមីនាខាងមុខនេះ៕
