no-alternative title

របាយការណ៍ក្រុមហ៊ុន Counterpoint បង្ហាញថា Xiaomi បានក្លាយជាម៉ាកយីហោស្មាតហ្វូនធំបំផុតនៅក្នុងប្រទេសចិននៅក្នុងខែកុម្ភៈ ឆ្នាំ 2021

ចាប់តាំងពីមានការហាមប្រាមទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ពីសំណាក់មហាមអំណាចសហរដ្ឋអាមេរិកមក ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន បានប្រកួតប្រជែងគ្នា ដើម្បីទទួលបាននូវផលប្រយោជន៍ពីក្រុមហ៊ុននេះ។ ជាលទ្ធផល ក្រុមហ៊ុន OPPO បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលធំបំផុតនៅក្នុងប្រទេសចិននៅក្នុងខែមករា ឆ្នាំ 2021 នេះផងដែរ។ នៅពេលនេះ ការបែកធ្លាយថ្មីមួយទម្លាយថា ក្រុមហ៊ុន Xiaomi បានក្លាយជាម៉ាកយីហោស្មាតហ្វូនធំបំផុតរបស់ចិននៅក្នុងខែកុម្ភៈ ឆ្នាំ 2021នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint Research បានអោយដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi គឺមានចំនួន 13% នៅក្នុងខែកុម្ភៈនេះ។ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យានេះ បានក្លាយជាម៉ាកយីហោស្មាតហ្វូនរបស់ចិនធំបំផុតចំណាត់ថ្នាក់ទី 3 របស់ពិភពលោកផងដែរ។ ក្រុមហ៊ុនចំណាត់ថ្នាក់ទី 1 នោះ គឺក្រុមហ៊ុន Samsung ដែលមានចំនែកទីផ្សារចំនួន 20% និងក្រុមហ៊ុន Apple មានចំណែកទីផ្សារចំនួន 17% ។ ក្រុមហ៊ុន Huawei មានការធ្លាក់ចុះទៅលើទីផ្សារសកលចំនួន 4% ។

ក្រុមហ៊ុន Strategy Analytics កាលពីប៉ុន្មានថ្ងៃមុននេះ បានព្យាករណ៍ថា ក្រុមហ៊ុន Xiaomi នឹងក្លាយជាម៉ាកយីហោស្មាតហ្វូនចំណាត់ថ្នាក់ទី 3 ធំបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ 2021 នេះ។ ក្រុមហ៊ុន Xiaomi គឺមានភាពល្បីល្បាញដោយសារតែស្មាតហ្វូនដែលមានតម្លៃសមរម្យជាច្រើនរបស់វា។ ប៉ុន្តែចាប់តាំងពីមានការហាមប្រាមពីក្រុមហ៊ុន Huawei នោះ ក្រុមហ៊ុននេះក៏ចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនប្រណិតជាច្រើនរបស់ខ្លួនទៅកាន់ទីផ្សារសកលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន