ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កុំព្យូទ័រស៊េរីថ្មី Huawei MagicBook 14 និង MagicBook 15 បានបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Ryzen 5 (3500U )

ដោយ

Koun Jab Luffy

25 កុម្ភៈ 2020 02:38 យប់ជ្រៅ

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor បានរៀបចំនូវព្រឹត្តិការណ៍ក្នុងការសម្ភោធន៍មួយនៅក្នុងព្រឹត្តិការណ៍ Live-Streamed អនឡាញមួយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិននេះ ក៏ធ្វើការបង្ហាញនូវផលិតផលមួយចំនួនផងដែរដែលកាលពីពេលមុននេះ បង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិន ហើយពេលនេះ ក៏ពង្រីកទីផ្សារទៅកាន់ទីផ្សារពិភពលោកផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺកុំព្យូទ័រ Honor MagicBook 14 និង MagicBook 15 ផងដែរ។
សម្រាប់កុំព្យូទ័រនេះ គឺមានតួខ្លួនស្តើងដែលមានកម្រាស់គែមត្រឹមតែ 4.8mm micro-bezel ហើយវាមានកម្រាស់ស្តើងជាងមុនត្រឹមតែ 0.4mm ប៉ុណ្ណោះ។ កុំព្យូទ័រនេះគឺមានអេក្រង់ពេញគែម និងបទពិសោធន៍ប្រើប្រាស់យ៉ាងអស្ចារ្យបំផុត។ អេក្រង់នេះគឺមានទំហំ 14-inch IPS ខណៈពេលដែលក្រុមហ៊ុន Honor និយាយថា អេក្រង់នេះអាចការពារទៅលើចំណាំងផ្លាតថែមទៀត។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង Webcam នៅពីមុខ Keyboard។ សម្រាប់ Power Button របស់វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។
Article image
កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប AMD‘s Ryzen 5 3500U ជាមួយនឹងក្រាហ្វិកកាត Radeon RX Vega 8 graphics card ថែមទៀត។ វាគឺមានលក្ខណៈខុសប្លែកគ្នាពីបន្ទះឈីប Ryzen 7 3700U និងក្រាហ្វិកកាត Radeon RX Vega 10 graphics card សម្រាប់ Version នៅក្នុងប្រទេសចិននោះ។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងម៉េមូរី DDR4 dual-channel memory ហើយវាប្រើប្រាស់នូវ PCIe NVMe SSD storage ថែមទៀត។ ការបំភាយកំដៅបានយ៉ាងល្អគឺជាការផ្តោតសំខាន់មួយនៅលើកុំព្យូទ័រ MagicBook 14 & 15 នេះ ដែលមានការឌីស្សាញជាទម្រង់ S នោះ។ វាអាចធ្វើការបំភាយនូវកំដៅបានដល់ទៅ 49%។
Article image
Honor MagicBook 15  នេះគឺមានអេក្រង់ទំហំ 15.6-inch ជាមួយនឹងកម្រិត screen-to-body ratio ដល់ទៅ 87% ។ ក្រៅពីនេះ វាគឺមានអេក្រង់ដូចទៅនឹងម៉ូឌែល 14-inch។ បើនិយាយអំពីតម្លៃវិញនោះ ក្រុមហ៊ុន Honor បាននិយាយថា កុំព្យូទ័រ  MagicBook 14/15  ដែលមានរ៉េមទំហំ 8GB និង 256GB គឺមានតម្លៃ 599 Euros ហើយវាអាចរកទិញបាននៅក្នុងខែមីនានេះ នៅក្នុងប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ និងប្រទេសជាច្រើនទៀត។ សម្រាប់តម្លៃទំហំ 8GB+512GB គឺមិនទាន់ប្រកាសនៅឡើយទេ។ ប៉ុន្តែវាអាចនឹងរកទិញបាននៅក្នុងខែមេសា នៅក្នុងប្រទេសមួយចំនួនផងដែរនៅក្នុងអ៊ឺរ៉ុប៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.