no-alternative title
no-alternative title
no-alternative title
no-alternative title

ប្លែកមែន…បើតាមរូបភាព Poster ថ្មីបង្ហាញថា Lenovo Legion 2 Pro ទូរស័ព្ទហ្គេមជំនាន់ថ្មីគឺមានកាមេរ៉ាសែលហ្វី Pop-Up ស្ថិតនៅលើគែមនៃស៊ុមខាងស្តាំដៃ

ក្រុមហ៊ុន Lenovo ទើបតែបានបញ្ចេញរូបភាពផ្សព្វផ្សាយថ្មីបន្ថែមទៀត ដែលបង្ហាញពីទូរស័ព្ទហ្គេមជំនាន់ថ្មី Legion 2 Pro របស់ខ្លួន ដែលនឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 08 ខែមេសា សប្តាហ៍នេះ។ ចំនុចដែល មានការចាប់អារម្មណ៍ខ្លាំងនៅលើរូបភាព Poster ថ្មីនេះគឺបង្ហាញថា Legion 2 Pro បំពាក់កាមេរ៉ាសែលហ្វីដែលជា Pop-Up Selfie Camera ដែលលូតចេញពីចំហៀងនៃគែមខាងស្តាំនៃតួរបស់វាតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើរូបភាពបានបង្ហាញថាកាមេរ៉ាសែលហ្វីដែលជា Side-Pop Up Selfie Camera របស់ Lenovo Legion 2 Pro គឺមានទំហំ 44MP ដែលវាត្រូវបានគេដឹងថាប្រើប្រាស់សែនស័រ Pixel-Binning 4-in-1 ក្នុងការបង្គុំរូបភាពពីទំហំ 4MP មកទំហំ 1MP និងមានលទ្ធភាពផលិតរូបភាពចេញបានក្នុងទំហំ 11MP។

ចំនែកប្រព័ន្ធកាមេរ៉ាក្រោយរបស់ទូរស័ព្ទហ្គេមជំនាន់ថ្មីនេះវិញ ត្រូវបានគេដឹងថា នឹងមានសែនស័រកាមេរ៉ាគោលទំហំ 64MP ដែលជាសែនស័រ OmniVision OV64A ខ្នាត 1/1.32-inch និងមានលទ្ធភាពអាចផលិតរូបភាពចេញបានក្នុងទំហំ 16MP និងមានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 4K@120fps និង 8K@30fps។

សម្រាប់ផ្ទាំងរូបភាព Poster មួយទៀតបានបង្ហាញថាម៉ាស៊ីនរបស់ Lenovo Legion 2 Pro គឺមានរៀបចំនូវប្រព័ន្ធកង្ហាលត្រជាក់ចំនួនពីរ (Dual-fan cooling system) ហើយត្រូវបានគេដឹថាប្រព័ន្ធកង្កាលរបស់ទូរស័ព្ទហ្គេមជំនាន់ថ្មីនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Twin-Turbo Fans ជំនាន់ថ្មី ដើម្បីជួយសម្រួលដល់ការបន្សាបកំដៅក្នុងម៉ាស៊ីនអោយបានកាន់តែល្អប្រសើរបំផុត។ ហើយ Legion 2 Pro នឹងជាទូរស័ព្ទហ្គេមដំបូងគេដែលបំពាក់នូវប្រព័ន្ធកង្កាលត្រជាក់ថ្មីនេះ។

Lenovo Legion 2 Pro ត្រូវបានគេដឹងរួចហើយថា នឹងប្រើនូវបន្ទះឈីប Snapdragon 888 ភ្ជាប់ដោយរ៉េមទំហំធំដល់ 16GB ប្រភេទ LPDDR5, មានថ្មទំហំធំដល់ 5,500mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W-Wired Charge និងបំពាក់នូវបន្ទះអេក្រង់ AMOLED-144Hz ទំហំ 6.92 អ៊ីញ ដែលមានកម្រិត sampling rate 720Hz ដែលផ្តល់នូវល្បឿន response time ត្រឹម 3.8ms ប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន