
ថ្មីៗនេះ ក្រុមហ៊ុន Oppo ទើបតែប្រកាសបង្ហាញនូវព្រឹត្តិការណ៍ក្នុងការបង្ហាញនូវស្មាតហ្វូន flagship របស់ខ្លួននោះគឺ Find X2 នៅថ្ងៃទី 6 ខែមីនាខាងមុខនេះ។ ជាមួយនឹងស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការចុះឈ្មោះកក់ទិញនាឡិកា Oppo Smartwatch ដំបូងបំផុតរបស់ខ្លួនតាមរយៈកម្មវិធី App របស់ខ្លួននោះ។ សម្រាប់អ្វីដែលយើងបានដឹងរហូតមកទល់ពេលនេះ សម្រាប់នាឡិកាដំបូងបំផុតរបស់ក្រុមហ៊ុន Oppo នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ hyperboloid ដែលមានគែមកោងនៅសងខាងថែមទៀតផង។
នាឡិកានេះ មានកញ្ចក់ 3D អេក្រង់កោងដែលមានតម្លៃថ្លៃ និងពិបាកក្នុងការផលិត។ ប្រភេទអេក្រង់នេះ គឺមានការប្រើប្រាស់នៅលើស្មាតហ្វូន Oppo Find X ផងដែរ។ បន្ថែមពីនេះទៀត សម្រាប់រូបភាព Teasers របស់នាឡិកានេះ គឺមានការលម្អិតទៅលើពណ៌របស់វាដែលមានពណ៌យ៉ាងស្រស់ឆើតឆាយដែលប្រហែលជាមានពណ៌ខ្មៅយ៉ាងស្រស់ស្អាតបំផុត។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតនៃនាឡិកានេះ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នៅមិនទាន់ដឹងនៅឡើយទេ ហើយយើងត្រូវធ្វើការរង់ចាំសិនរហូតដល់ការបង្ហាញវត្តមានរបស់នាឡិកានេះលម្អិតនាពេលខាងមុខនេះ។

នាឡិកានេះគឺជាឧបករណ៍ IoT (Internet of things) និងជាប្រព័ន្ធ Ecosystem ថែមទៀត។ អ្នកអាចធ្វើការរង់ចាំរហូតដល់ថ្ងៃទី 6 ខែមីនា ឆ្នាំ 2020 នេះនៅពេលដែលស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការសម្រាប់ការដាក់លក់ផងដែរ។ មកទល់ពេលនេះ វាមានរូបភាព Teaser ថ្មីមួយចេញពីគេហទំព័រផ្លូវការផងដែរ ប៉ុន្តែវាមិនមានការបង្ហាញនូវការឌីស្សាញទាំងស្រុង និងលក្ខណៈសម្បត្តិរបស់វានោះទេ។សម្រាប់កម្មវិធី Software របស់វានៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវានឹងដំណើរការនូវ Wear OS ។ នាឡិកានេះគឺមានអេក្រង់ OLED ជាមួយនឹងគែម 3D កោង ហើយវាប្រហែលជាមាន Background ពណ៌ខ្មៅយ៉ាងស្រស់ស្អាតបំផុត៕
