
ថ្មីៗនេះ លោក Yu Richard ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer Business បានទម្លាយថា ស្មាតហ្វូនដែលអាចបត់បានស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ដែលមានឈ្មោះហៅថា Mate Xs ដែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Mate X។ នៅក្នុងទំព័រផលិតផលរបស់ស្មាតហ្វូន Mate Xs ក៏បង្ហាញខ្លួននៅលើ Jingdong Mall (JD.com) ផងដែរ។ ពេលនេះ ស្មាតហ្វូននេះ បានចាប់ផ្តើមដាក់អោយធ្វើការកក់ទិញមុនហើយ នៅលើវេបសាយលក់រាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះហើយ។ នៅក្នុងបញ្ជីនេះបញ្ជាក់ថា ស្មាតហ្វូននេះអាចរកទិញបានចាប់ពីថ្ងៃទី 6 ខែមីនានេះ។
ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ខ្លួនគឺ Huawei Mate X ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2019 Mobile World Congress (MWC) ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានឈ្មោះថា Mate Xs ដែលមានសមត្ថភាពខ្លាំងក្លា និងការឌីស្សាញកាន់តែស្រស់ស្អាតខ្លាំងមែនទែន។ JD.com ក៏បង្ហាញនូវស្មាតហ្វូន Mate Xs នៅលើអនឡាញផងដែរនៅក្នុងខណៈពេលនេះ។ សម្រាប់កាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសចិននៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមបញ្ជីរបស់ JD បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 5 ខែមីនានេះនៅវេលាម៉ោង 10:08am ។ សម្រាប់តម្លៃនៃស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសចិននៅមិនទាន់ដឹងនៅឡើយទេ។

ស្មាតហ្វូន Huawei Mate Xs នេះគឺមានតម្លៃ 2,499 euros ហើយវាមានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512 GB ថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 990 ជាមួយនឹងម៉ូដឹម 5G ថែមទៀតផង។ ស្មាតហ្វូននេះ ដំណើរការនូវ EMUI 10 ដែលផ្អែកនៅលើ open-source versionរបស់ប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែវាក៏នឹងប្រើប្រាស់នូវប្រព័ន្ធ ecosystemដែលមានឈ្មោះហៅថា HMS (Huawei Mobile services) ផងដែរ។ ស្មាតហ្វូននេះ គឺមិនមានប្រើប្រាស់នូវសេវាកម្ម GMS (Google Mobile Services) នោះទេ។

ស្មាតហ្វូន Mate Xs នេះមានភ្ជាប់ជាមួយនឹងអេក្រង់ 4 ស្រទាប់។ សម្រាប់ពីស្រទាប់ខាងលើគឺជាប្រភេទ polyamide filmដែលនៅលើពីលើអេក្រង់ OLED ដែលអាចបត់បាន។ វាក៏មានស្រទាប់ polymer ដែលនៅខាងក្រោមគេសម្រាប់ភ្ជាប់ទៅនឹងតួខ្លួនស្មាតហ្វូននេះថែមទៀត។ Mate Xs នឹងអនុញ្ញាតអោយកម្មវិធីដល់ទៅ 3 ដំណើរការនៅក្នុងពេលដំណាលគ្នាថែមទៀត។ ស្មាតហ្វូននេះគឺមានអេក្រង់ 8-inch នៅខាងក្រៅ ហើយអេក្រង់គោលរបស់វាគឺមានទំហំ 6.6 inches ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate X ផងដែរ។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ វាមានកាមេរ៉ា 40-megapixel f/1.8, 8-megapixel f/2.4 telephoto, 16-megapixel f/2.2 ultrawideនិង 3D depth-sensing ៕
