ស្វែងរកពួកយើង:

IQOO 3 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Snapdragon 865, រ៉េមទំហំ 12GB LPDDR5 រួមនឹង UFS 3.1 ហើយនិងបច្ចេកវិទ្យា 5G

ដោយ

Koun Jab Luffy

26 កុម្ភៈ 2020 11:59 ថ្ងៃត្រង់

អាន 2 នាទី

Article image
IQOO 3 បានប្រកាសបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងក្លា កម្លាំងម៉ាស៊ីនខ្លាំង និងអាចប្រើប្រាស់ជាមួយនឹងបណ្តាញ 5G networks បានថែមទៀតផង។ ស្មាតហ្វូននេះ គឺផ្តោតខាំ្លងទៅលើការថតរូបភាព និងការហ្គេម។ សម្រាប់មុខងារនៃភាពច្នៃប្រឌិតមួយទៀតនោះ គឺថា ស្មាតហ្វូន iQOO 3 5G នេះប្រើប្រាស់នូវ iQOO UI ដែលមានបង្ហាញនូវ wallpapers និងមុខងារពិសេសៗជាច្រើនទៀតដែលក្នុងនោះក៏មាន Monster Mode ផងដែរ។ ពេលនេះ យើងនឹងបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះដែលធ្វើអោយវាអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលជាប់ចំណាត់ថ្នាក់កំពូលនៅលើទីផ្សារបាន។
ស្មាតហ្វូន iQOO 3 នេះមានភ្ជាប់ជាមួយនឹងអេក្រង់ដែលមានទំហំ 6.44-inch Full HD+ 20:9 Super AMOLED ជាមួយនឹងកម្រិត 180Hz Super Touch Response rate និងកាមេរ៉ាដែលមានទំហំ 16MP ជាមួយនឹងអេក្រង់ Punch-Hole ផងដែរ។ វាគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ជាមួយនឹងរ៉េមទំហំ 12GB LPDDR5 RAM និងដំណើរនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង iQOO UI 1.0។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធត្រជាក់ Carbon Fiber VC Liquid Cooling និងអាចកាត់បន្ថយនូវកម្រិតសីតុណ្ហភាពពី 3.5°C និង CPU ដល់ទៅ 12°C ថែមទៀត។
Article image
ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាចំនួន 4 គ្រាប់ដែលមានទំហំ 48MP, 13MP telephoto lensជាមួយនឹង 20x digital zoom, 13MP 120° ultra-wide-angle lens និង 2MP depth ថែមទៀត។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលអាចធ្វើការដោះសោរបាននៅក្នុងរយៈពេលត្រឹមតែ 0.29sec តែប៉ុណ្ណោះ។
Article image
សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺការពារដោយកញ្ចក់ប្រភេទ Corning Gorilla Glass 6 ។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងប៊ូតុង Monster Touch Buttons ដែលប្រើប្រាស់នូវប៊ូតុង pressure-sensitive buttons ចំនួន 2 នៅគែមរបស់ស្មាតហ្វូននេះដើម្បីប្រតិបត្តិការងារ multi-finger បានថែមទៀតនៅពេលលេងហ្គេម។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4440mAh ជាមួយនឹងបច្ចេកវិទ្យា 55W  FlashCharge Technology ដែលអាចបញ្ចូលថាមពលថ្មត្រឹមតែ 15 នាទីបាន 50% ៕