no-alternative title
no-alternative title

ដោយសារតែ iPhone 12 Series មិនត្រឹមតែ Apple ទេដែលរកចំណូលបានច្រើនសូម្បីតែ Foxconn ក៏កើបបានប្រាក់ចំណូលខ្ពស់កប់ដែរ

ក្រុមហ៊ុន Hon Hai ដែលជាក្រុមហ៊ុនមេរបស់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ការផលិតទូរស័ព្ទ iPhone ដ៏ធំមួយរបស់ក្រុមហ៊ុន Apple ទើបតែបានចុះបញ្ជីប្រាក់ចំណូលដែលមានសាច់ប្រាក់សរុបចំនួន 47 ពាន់លានដុល្លារអាមេរិកចូលក្នុងបញ្ចីប្រាក់ចំណូលសម្រាប់ត្រីមាសទី 1 ឆ្នាំ 2021។ តួលេខនេះបានបង្ហាញពីការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដល់ទៅ 44 ភាគរយ ហើយកំណើនប្រាក់ចំណូលកើនខ្ពស់បែបនេះគឺដោយសារតែតម្រូវការខ្ពស់សម្រាប់ទូរស័ព្ទ iOS ជំនាន់ថ្មីគឺ iPhone 12 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ដែលចេញផ្សាយពី AppleInsider បានបង្ហាញថា តម្រូវការសម្រាប់ទូរស័ព្ទ iPhone 12 Series គឺកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន នោះដោយសារតែការបញ្ជាទិញពីអ្នកដែលតម្រូវអោយការធ្វើការពីផ្ទះមានចំនួនច្រើនលើសលប់ ដូចនេះតម្រូវការផលិតមានការកើនឡើងខ្ពស់តាមហ្នឹងដែរ អីចឹងហើយទើបជម្រុញអោយប្រាក់ចំណូលរបស់ Foxconn មានការកើនឡើងខ្ពស់ដល់ទៅ 44% ក្នុងត្រីមាសដំបូងក្នុងឆ្នាំ 2021 បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2020។

ចំនុចសំខាន់មួយទៀតដែលធ្វើអោយតម្រូវការសម្រាប់ iPhone 12 Series កើនឡើងខ្ពស់ក៏ដោយសារទូរស័ព្ទ iOS ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់នូវប្រព័ន្ធសេវា 5G ដែលពិតជាត្រូវចិត្តបំផុតសម្រាប់អ្នកប្រើប្រាស់ស្របតាមនិន្នាការដែលតម្រូវអោយធ្វើការពីផ្ទះនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមខ្លាំងពីការរីករាលដាលនៃជំងឺ COVID-19។

ក្នុងខែមិនាដែលទើបកន្លងទៅថ្មីៗនេះក្រុមហ៊ុន Foxconn រកប្រាក់ចំណូលពីការលក់បានចំនួនដល់ទៅ 15,43 ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនេះ Hon Hai ដែលជាមេរបស់ Foxconn បានចេញរបាយការណ៍បញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនកើនឡើងដល់ 57% នៅពីរត្រីមាសចុងក្រោយ។ ទោះជាយ៉ាងណា Hone  Hai ក៏បានព្រមានពីកង្វះខាតគ្រឿងបន្លាស់ពិសេសគឺបន្ទះឈីបតែម្តង ដែលអាចនឹងត្រូវបន្តអូសបន្លាយរហូតដល់ឆ្នាំ 2022 ដែលបញ្ហានេះនឹងធ្វើអោយមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ខ្លួនរហូតដល់ 10%  ហើយក៏ជះឥទ្ធិផលខ្លាំងដល់ឧស្សាហកម្មផ្សេងៗផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន