ស្វែងរកពួកយើង:

Huawei បានចេញនូវសេចក្តីប្រកាសផ្លូវការហើយថា AppGallery ក្លាយជា App Store ធំបំផុតទី 3 បន្ទាប់ពី Google និង Apple

ដោយ

Koun Jab Luffy

26 កុម្ភៈ 2020 06:28 ព្រលប់

អាន 2 នាទី

Article image
នាពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានចេញនូវសេចក្តីប្រកាសព័ត៌មាននៅលើអ៊ីនធឺណិតអំពីកម្មវិធី AppGallery (App Store) របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិននេះ ក៏បានអះអាងថា សម្រាប់ App Store របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺនៅពេលនេះ បានក្លាយជាApp Store ធំបំផុតទី 3 បន្ទាប់ពីក្រុមហ៊ុន Google និង Apple ហើយក្រុមហ៊ុននេះ ក៏និយាយអំពីអនាគតរបស់វាផងដែរ។
សម្រាប់អ្នកដែលមិនបានដឹងនោះក្រុមហ៊ុន Huawei ក៏ប្រឈមមុខទៅនឹងការហាមប្រាមចេញពីក្រសួងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2019។ ការហាមប្រាមនេះ គឺបង្ករអោយមានផលវិបាកជាច្រើននៅក្នុងប្រតិបត្តិការជាច្រើនរបស់ក្រុមហ៊ុននេះ ប៉ុន្តែវាក៏មានការហាមប្រាមទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដែលមាននៅក្នុងសហរដ្ឋអាមេរិក។ មួយនោះ គឺក្រុមហ៊ុន Google គឺឈប់ធ្វើការផ្គត់ផ្គង់ទៅលើការទ្រទ្រង់នូវបច្ចេកវិទ្យាAndroid នៅលើស្មាតហ្វូន Huawei ថែមទៀត។ ក្រុមហ៊ុន Huawei ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Huawei Mate 30 series ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ vanilla Android និងសេវាកម្ម HMS (Huawei Mobile Services) ថែមទៀតផង។
Article image
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការទាក់ទាញនូវ Developers ជាច្រើនផ្សេងទៀតសម្រាប់ HMS platform ថ្មីរបស់ខ្លួន និងតាមរយៈការប្រើប្រាស់នូវ Extension របស់ខ្លួនសម្រាប់ App Store ដែលមានឈ្មោះថា AppGallery ។ ពេលនេះ វាក៏មានការប្រកាសបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានអ្នកប្រើប្រាស់ច្រើនជាង 400 លាននាក់ដែលមានកម្មវិធីច្រើនជាង 55,000 នៅលើ Platform នេះ។ សម្រាប់សេវាកម្មនេះ គឺអាចធ្វើការប្រកួតប្រជែងជាមួយនឹងសេវាកម្ម Google Play Store និង Apple App Store ថែមទៀតផង។
Article image
សម្រាប់ពេលនេះ សេវាកម្ម Huawei Mobile Services នេះគឺអាចដំណើរការបាននៅលើប្រទេស និងតំបន់ចំនួន 170 ហើយវាក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹង Developers ចេញពីអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសបង្ហាញថា ខ្លួននឹងប្រកាសបង្ហាញនូវសេវាកម្ម “Quick App” service នៅក្នុង AppGallery ថែមទៀតដែលនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនក្នុងការសាកល្បងទៅលើ Apps ជាច្រើនដោយមិនចាំបាច់ដោយធ្វើការដោនឡូត និងតម្លើងវានោះទេ។ វានឹងធ្វើអោយទំហំ Storage របស់ស្មាតហ្វូននេះ គឺកាន់តែមានទម្ងន់ស្រាលជាងមុនថែមទៀតផង៕
Huawei បានចេញនូវសេចក្តីប្រកាសផ្លូវការហើយថា AppGallery ក្លាយជា App Store ធំបំផុតទី 3 បន្ទាប់ពី Google និង Apple