ស្វែងរកពួកយើង:

កំពូលស្មាតហ្វូន vivo NEX 3S 5G ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះនឹងបំពាក់បន្ទះឈីប Snapdragon 865, អេក្រង់ Water-Fall Display និងមានកំលាំងសាកថ្ម 55W

ដោយ

Koun Jab Luffy

02 មីនា 2020 04:31 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក vivo របស់ចិន ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីៗ (Flagship 5G) របស់ខ្លួនក្នុងពេលឆាប់ៗ។ ហើយ កាលពីពេលថ្មីៗនេះស្មាតហ្វូន  ViVo 5G Series ត្រូវបានឆ្លងកាត់ក្រសួង Chinese Ministry of Industry and Information Technology ដែលមានលេខកូដសំគាល់ម៉ូដែល V5950A។ រីឯនៅលើបណ្តាញនៃស្ថាប័ន TENNA ក៏បានធ្វើការបង្ហោះនូវរូបភាពមួយចំនួនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ បើតាមប្រភពព័ត៌មានដែលបានបែកធ្លាយថ្មីៗនេះបានអោយដឹងថា កំពូលស្មាតហ្វូន 5G របស់ VIVO ដែលត្រៀមប្រកាសចេញក្នុងពេលឆាប់ៗនេះគឺមានឈ្មោះផ្លូវការណ៍ថា vivo NEX 3S 5G ដែលស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 865, ប្រើប្រាស់អេក្រង់ប្រភេទទឹកធ្លាក់ហៅថា “Water-Fall Display” និងទ្រទ្រង់ការសាកថ្មចូលល្បឿនលឿនកំលាំងដល់ 55W ហៅថា “Pump Fast Charging”។
បើតាមការបញ្ជាក់ពីស្ថាប័ន Chinese Ministry of Industry and Information Technology បានអោយដឹងថា “កំពូលស្មាតហ្វូន ViVo NEX 3S 5G នឹងមានទំហំវិមាត្ររួម 167.44×76.14×9.4មម ជាមួយទំងន់ 219.5 ក្រាម និងមានអេក្រង់ទំហំ 6.89 អ៊ីង AMOLED Water-Fall Display ដែលទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2256 ភិចសែល។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះមានរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំចាប់ពី 128GB និង 256GB។ ស្មាតហ្វូននេះនឹងមានថ្មទំហំ 4250mAh និងដំឡើងមកជាមួយប្រតិបត្តិការ Android 10 ចេញពីប្រអប់តែម្តង។ ViVo NEX 3S 5G នឹងមានកាមេរ៉ាក្រោយចំនួនបីគ្រាប់ហៅថា “Triple-rear camera” ដោយប្រើប្រាស់សែនស័រទំហំ 64MP ជាកាមេរ៉ាគោល, ទំហំ 13MP ជា Telephoto Lens និងទំហំ 13MP ជា Ultra-wide angle lens ជាមួយនឹងកាមេរ៉ាសែលហ្វីបង្កប់ក្នុងខ្លួនទំហំ 16MP Motorized  Pop-Up Camera ដូចជំនាន់មុនរបស់វាដែរ។
Article image
ចំនែកនៅលើបណ្តាញរបស់ស្ថាប័ន TENNA វិញ បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា ViVo NEX 3S 5G នឹងទ្រទ្រង់ជាមួយប្រព័ន្ធបណ្តាញសេវា 5G SA/NSA Network ដែលមានហ្វេកង់សេវា ឬ Band network កម្រិត 41, 78, និង 79 ហើយស្មាតហ្វូននេះនឹងប្រកាសចេញដំបូងមានតែមួយពណ៌ប៉ុណ្ណោះគឺពណ៌ទឹកក្រូច (Orang) ប៉ុន្តែមានប្រភពផ្សេងទៀតបាននិយាយថាកំពូលស្មាតហ្វូន NEX 3S 5G នឹងមានពីរពណ៌គឺពណ៌ទឹកក្រូចហៅថា Burnt Orang និងពណ៌ទឹកមាសហៅថា Gold ឬ Sunset Red។ ចឹងសរុបមក តាមរយះគុណសម្បត្តិនៃកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល vivo NEX 3S 5G ដែលបានបែកធ្លាយមកនេះតើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? ជាចុងក្រោយគួរអោយស្តាយដោយសារតែប្រភពមិនបានបង្ហើបពីកាលបរិច្ឆេទជាក់លាក់សម្រាប់ព្រឹត្តិការណ៍ប្រកាសចេញផ្លូវការរបស់ vivo NEX 3S 5G ដោយគ្រាន់តែបង្ហើបថានឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ៕
កំពូលស្មាតហ្វូន vivo NEX 3S 5G ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះនឹងបំពាក់បន្ទះឈីប Snapdragon 865, អេក្រង់ Water-Fall Display និងមានកំលាំងសាកថ្ម 55W