ស្វែងរកពួកយើង:

Loading Ad...

ព័ត៍មានថ្មី៖ Huawei P40 Series នឹងបង្ហាញខ្លួនជាមួយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី 26 ខែមីនាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

10 មីនា 2020 03:27 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួនស្មាតហ្វូន P40 series ជាផ្លូវការតាមរយៈសន្និសិទអនឡាញពិភពលោកមួយនៅថ្ងៃទី 26 ខែមីនាខាងមុខនេះ។ ព្រឹត្តិការណ៍នៃការសម្ភោធន៍នេះនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍អនឡាញ។ នេះមិនមែនជារឿងថ្មីនោះទេ សម្រាប់ក្រុមហ៊ុន Huawei ក្នុងការរៀបចំនូវសន្និសិទអនឡាញនោះ។
ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏នឹងមានព្រឹត្តិការណ៍អនឡាញមួយទៀតនៅក្នុងអ៊ឺរ៉ុបសម្រាប់ការបង្ហាញស្មាតហ្វូន Huawei Mate XS និងកុំព្យូទ័រ Matebook ជាច្រើនទៀត។ យើងអាចរំពឹងថាវានឹងមានសន្និសិទមួយទៀតសម្រាប់ការបង្ហាញស្មាតហ្វូន Huawei P40 នេះ។ នៅក្នុងវីដេអូផ្សព្វផ្សាយនេះ មិនមានការទម្លាយច្រើនអំពីស្មាតហ្វូននេះនោះទេ។ មានពាក្យចចាមអារ៉ាមជាច្រើនអំពីកាមេរ៉ា PRISM periscope ជាមួយនឹងបច្ចេកវិទ្យា 10X optical zoom! ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Huawei P40 Pro នេះ នឹងមានសេនស័រ 52MP IMX700 (1/1.33-inch) CMOS sensor។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 16-pixel binning ជាមួយនឹងការថតរូបភាព 3.25MP 4.48μm super pixel នៅកន្លែងដែលមានពន្លឺតិចថែមទៀត។
Article image
ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា សម្រាប់ម៉ូឌែល Pro នេះអាចធ្វើការ zoom នៅក្នុងកម្រិត 18មម-240មម ជាជាង 24មម-125មម របស់ស្មាតហ្វូន P30 Pro នេះ។ ស្មាតហ្វូន OPPO Find X2 បង្ហាញខ្លួននៅលើបញ្ជីកាមេរ៉ារបស់ DxOMark រួចហើយ ពេលនេះវាមានស្មាតហ្វូន Huawei P40 Pro ដែលមនុស្សជាច្រើនកំពុងតែធ្វើការរង់ចាំថាតើ វាអាចយកឈ្នះនូវស្មាតហ្វូន Mi 10 Pro និង Find X2 Pro ដែរឬទេក្នុងការក្លាយខ្លួនជាកាមេរ៉ាស្មាតហ្វូននេះដ៏ល្អបំផុតនៅក្នុងបញ្ជីនេះ៕
ព័ត៍មានថ្មី៖ Huawei P40 Series នឹងបង្ហាញខ្លួនជាមួយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី 26 ខែមីនាខាងមុខនេះហើយ