
ក្រុមហ៊ុន vivo ប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះថា vivo V19 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូននេះថ្មីក៏ដោយ ប៉ុន្តែស្មាតហ្វូន vivo V19 ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ គឺជាស្មាតហ្វូនរបស់ស្មាតហ្វូន vivo V17 ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ។ ស្មាតហ្វូន vivo V19 នេះ គឺមានភ្ជាប់ជាមួយនឹងមុខងារដែលទាក់ទាញជាច្រើនដូចជាអេក្រង់ punch-hole បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48-megapixel កាមេរ៉ាខាងមុខទំហំ 32-megapixel selfie និងថាមពលថ្មធំជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន។
ស្មាតហ្វូន vivo V19 នេះ គឺភ្ជាប់ជាមួយនឹងអេក្រង់ Samsung E3 AMOLED ដែលមានទំហំ 6.44 inches ។ ស្មាតហ្វូននេះគឺមានអេក្រង់ punch-holeនៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ អេក្រង់របស់ស្មាតហ្វូននេះជាកម្រិត full HD+ ដែលមាន 1080 x 2400 pixels និង 20:9 aspect ratio។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀត។ តាមការបញ្ជាក់របស់ vivo នោះ អេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំដល់ទៅ 91.38%។ បើនិយាយអំពីការថតរូបភាពវិញនោះគឺជាមុខងារដ៏សំខាន់មួយរបស់ស្មាតហ្វូន vivo V19 នេះ។
ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32-megapixel ខណៈដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន 4 គ្រាប់ជាមួយនឹងភ្លើង LED flash ដែលមានការឌីស្សាញរូបរាងជាចតុកោណកែង។ កាមេរ៉ានេះគឺមាន 4 គ្រាប់ដែលមានទំហំ Samsung GM1 48-megapixel main lens, 8-mgeapixel ultrawide lens ជាមួយនឹងបច្ចេកវិទ្យា 120-degree field-of-view, 2-megapixel macro lens ជាមួយនឹង 4cm focal length និង 2-megapixel portrait sensor ។ កាមេរ៉ាខាងមុខ និងខាងក្រោយរបស់ស្មាតហ្វូន vivo V19 នេះគឺមានការទ្រទ្រង់ទៅលើមុខងារ Super Night Mode ។
ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 675 mobile platform ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និងអាចបន្ថែមនូវម៉េមូរី microSD card slot។ ស្មាតហ្វូននេះ ដំណើរការនូវ FunTouch OS 9.2 UI ដែលផ្អែកនៅលើ Android 10 OS។ ស្មាតហ្វូន vivo V19 មានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យា 18W Dual Engine Fast Charging។ មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះ គឺមាន dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS និង 3.5mm headphone slot ផងដែរ។

កាលបរិច្ឆេទនៃការលក់ និងតម្លៃរបស់ស្មាតហ្វូន vivo V19
ស្មាតហ្វូន vivo V19 នេះ បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងតម្លៃ 4,299,000 (~$300)។ ស្មាតហ្វូននេះគឺមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខៀវ និងពណ៌ស។ ក្រុមហ៊ុន vivo ក៏មានគម្រោងក្នុងការប្រកាសចេញស្មាតហ្វូន vivo V19 នៅក្នុងប្រទេសឥណ្ឌាផងដែរ ដែលមានកាមេរ៉ាភ្លោះខាងមុខថែមទៀតផង។ វានឹងមានដំណឹងជាច្រើនទៀត ដែលនឹងទម្លាយអោយដឹងនៅក្នុងខែនេះជាក់ជាមិនខាន៕
