ស្វែងរកពួកយើង:

Loading Ad...

ក្រុមហ៊ុន Hisense បានប្រកាសចេញនូវទូរទស្សន៍ទំហំ 85 អ៊ីង ដែលមានកម្រិត 8K Pro TV អេក្រង់ភ្លោះដំបូងបំផុតរបស់ពិភពលោក

ដោយ

Koun Jab Luffy

21 មីនា 2020 10:42 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន  Hisense បានប្រកាសបង្ហាញនូវទូរទស្សន៍ 85-inch 8K Pro TV អេក្រង់ភ្លោះ ដំបូងបំផុតរបស់ខ្លួន។ វាមានតម្លៃដល់ទៅ 79,999 Yuan ដែលប្រហែលជា 11,392 ដុល្លារ។ ទូរទស្សន៍នេះ គឺស្ថិតនៅក្នុងលំដាប់ថ្នាក់ប្រណិតហើយវាមានកម្រិតច្បាស់ដល់ទៅ 8K ថែមទៀតផង។ សម្រាប់អេក្រង់របស់ទូរទស្សន៍នេះគឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យមិនធម្មតានោះទេ។ វាគឺមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលមានកម្រិត 120Hz high refresh rate។ សម្រាប់ទូរទស្សន៍ 85U9E TV នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា backlight control technology ដែលមានការទ្រទ្រង់នូវ AI computing power និង HDR algorithms ថែមទៀត។
នៅលើទូរទរស្សន៍នេះ ក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា machine learning ដែលនឹងផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យបំផុតតាមរយៈ software និង hardware របស់វា។ នៅក្នុងការទស្សនាខ្សែភាពយន្តជាច្រើននោះគឺមានកម្រិត 60fps ឬ 120fps ទូរទស្សន៍ Hisense TV នេះគឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 8K MEMC compensation technology សម្រាប់កម្រិតអេក្រង់ 120Hz ថែមទៀត។ នេះគឺផ្តល់នូវការទស្សនាដែលល្អឥតខ្ចោះជាមួយនឹងហ្គេមប្រភេទ AAA titles ថែមទៀត។ ទូរទស្សន៍ 85U9E TV នេះគឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប backlight control chips ចំនួន 113 ផងដែរ។
Article image
បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធ dual core AI system និង dual core imaging engine ថែមទៀត។ នេះអនុញ្ញាតអោយទូរទស្សន៍នេះអាចធ្វើការផ្លាស់ប្តូរនៅក្នុងកម្រិត real time តែម្តង។ អ្វីដែលគួរអោយកត់សម្គាល់នោះ ទូរទស្សន៍ Hisense 85U9E TV នេះគឺមានកម្រិតភាពច្បាស់ដល់ទៅ 8K ។ អ្នកនឹងទទួលបាននូវបទពិសោធន៍នៃការទស្សនាដែលអស្ចារ្យគ្មានគូប្រៀបនោះទេ។ តាមរយៈបច្ចេកវិទ្យា AI technology នេះ ទូរទស្សន៍ Hisense TV អាចធ្វើការបង្កើតនូវទស្សនីយភាពដ៏អស្ចារ្យនៅក្នុងការទស្សនា real time តែម្តង។ ទូរទស្សន៍ 85U9E  TV នេះគឺមានកម្រិតភាពច្បាស់ខ្ពស់ជាង iPhone 11 និងមានកម្រិតភាពច្បាស់ 8K TV ថែមទៀត។ នៅក្នុងចំណោមមុខងារទាំងនេះ ទូរទស្សន៍ 85U9E នេះគឺមានកម្រិតពន្លឺ 4,096 nits ៕
ក្រុមហ៊ុន Hisense បានប្រកាសចេញនូវទូរទស្សន៍ទំហំ 85 អ៊ីង ដែលមានកម្រិត 8K Pro TV អេក្រង់ភ្លោះដំបូងបំផុតរបស់ពិភពលោក